អ្នក​វិនិយោគ​ចិន​ ​កំពុង​លឹបលៗ​ នៅ​ខេត្ត​សៀមរាប

Languages

hostgator domain coupon
  • 3d
  • 3c
  • 3b
  • 3aa
  • CVEA-website 1

CIPS Poster

vtrust

សំណង់​ថ្មីៗ​ជាច្រើន​បាន​លេច​ឡើង​នៅក្នុង​ក្រុង​សៀមរាប ។ រូបថត មឿន ញាណ
 

ខណៈ​ខេត្ត​សៀមរាប​មាន​សក្តានុពល​ផ្នែក​ទេសចរណ៍ និង​ជា​ប៉ូល​ទេសចរណ៍​ទី​ ១ នៅ​កម្ពុជា​នោះ​អ្នកវិនិយោគ​ចិន​ហាក់​លឹបលៗ និង​មិន​ទាន់​មាន​ការវិនិយោគ​អ្វី​ជា​ដុំកំភួន​នៅ​ខេត្ត​សៀមរាប​នៅ​ឡើយ​ទេ​។

លោក ចៅ សេងថៃ អគ្គនាយក​ក្រុមហ៊ុន Goal Property Service ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​សៀមរាប​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អង្គារ​ថា បច្ចុប្បន្ន​មិន​ទាន់​មាន​ក្រុមហ៊ុន​ចិន​ច្រើន​បាន​ចូល​មក​វិនិយោគ​នៅ​ខេត្ត​សៀមរាប ក្រៅពី​ក្រុមហ៊ុន​សាងសង់​ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី​ដែល​ស្ថិត​ក្នុង​ស្រុក​សូទ្រនិគម​នោះ​ទេ​។

លោក​បន្ត​ថា សម្រាប់​ក្រុមហ៊ុន​ចិន​មួយ​ចំនួន​ដែល​បាន​ចាប់​ដៃគូ​ជាមួយ​អ្នកវិនិយោគ​ក្នុង​ស្រុក​បាន​ទិញ​ដី​ពុះ​ឡូត៍​លក់ ហើយ​គ្រោង​បង្កើត China Town នៅ​ក្នុង​ឃុំ​បាគង ស្រុក​ប្រាសាទ​បាគង ខេត្ត​សៀមរាប នាពេល​នេះ​ហាក់​មិន​មាន​សកម្មភាព​អ្វី​ធំ​ដំ​នៅឡើយ​ទេ​។

លោក​និយាយ​ថា៖ «​ខ្ញុំ​ឮ​មាន​គម្រោង​វិនិយោគ​របស់​ចិន ប៉ុន្តែ​បើតាម​ការ​សង្កេត​មើល​គឺ​គ្រាន់​តែ​ទិញ​ដី​ទុកចោល​មិន​មាន​សកម្មភាព​សាងសង់​អ្វី​នោះ​ទេ​»​។

អគ្គនាយក​ក្រុមហ៊ុន Goal Property Service បាន​លើកឡើង​ថា បច្ចុប្បន្ន​តម្លៃ​ដី​នៅ​ក្បែរ​ព្រលាន​យន្តហោះ​ថ្មី និង​នៅ​តំបន់​អង្គរ​ឃ្យុងយូ​តាម​ផ្លូវធំៗ​មាន​តម្លៃ​រហូត​ដល់​ ១០០០ ​ដុល្លារ និង​ផ្លូវ​តូចៗ​មាន​តម្លៃ​ពី​​ ៥០០ ទៅ​ ៦០០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ​។ ចំណែក​ដី​នៅ​តំបន់​កណ្តាល​ក្រុង​មាន​តម្លៃ​ចន្លោះ​ពី​ ១០០០ ​ទៅ​ ១៥០០ ដុល្លារ​សម្រាប់​តំបន់​ពាណិជ្ជកម្ម និង​នៅ​តាម​ផ្លូវ​តូចៗ​មាន​តម្លៃ​ចន្លោះ​ពី​ ៣០០ ទៅ​ ៥០០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ​។ លើកលែង​តែ​តំបន់ Pub Street ដី​មាន​តម្លៃ​ចន្លោះ​ពី​ ២០០០ ទៅ​ ៣០០០ ​ដុល្លារ​។

លោក​បន្ត​ថា​ បច្ចុប្បន្ន​ ការវិនិយោគ​លើ​អាផាតមិន​ដែល​មាន​តម្លៃ​ចន្លោះ​ពី​ ៣០០ ទៅ​ ៥០០ ​ដុល្លារ​ក្នុង​ ១ ​យូនីត​ក្នុង​ ១ ​ខែ​មាន​ដំណើរការ​ល្អ​ដោយសារ​មាន​តម្រូវការ​ច្រើន​ពី​ភ្ញៀវ និង​អ្នក​ធ្វើការ​ចម្រុះ​ជាតិ​សាសន៍​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ​Khmer Foundation Appraisal ​លោក​ឧកញ៉ា នួន រិទ្ធី បាន​ថ្លែង​ស្រដៀង​គ្នា​ថា ចិន​បាន​ចូល​ទៅ​ខេត្ត​សៀមរាប​បណ្តើរៗ​តែ​មិន​មាន​ចំនួន​ច្រើន​ទេ ដោយ​ពួកគេ​កំពុង​ទៅ​ទិញ​ដី​ទុក​ច្រើន ដើម្បី​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ទីតាំង​ក្បែរ​ព្រលាន​យន្តហោះ​ខេត្ត​សៀមរាប​ថ្មី​លើ​ផ្ទៃដី​ទំហំ​ប្រមាណ​ ១០០០ ​ហិកតា នាពេល​ខាង​មុខ​នេះ​។

លោក​បាន​អះអាង​ថា៖ «​ស្រប​ពេល​ចំនួន​ភ្ញៀវទេសចរ​ចិន​មក​ទស្សនា​ខេត្តសៀមរាប​ច្រើន សកម្មភាព​ពាណិជ្ជកម្ម​ និង​ការ​បង្កើត​តំបន់​ពាណិជ្ជកម្ម​នានា​ពី​អ្នក​វិនិយោគ​ចិន​នឹង​កើនឡើង​ច្រើន​នាពេល​ខាង​មុខ​»​។

លោក​ឧកញ៉ា ចេង ខេង ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​ Hutton CPL ​បាន​ថ្លែង​ឲ្យ​ដឹង​ផង​ដែរ​ថា ចិន​ទៅ​ខេត្ត​សៀមរាប​បណ្តើរ ប៉ុន្តែ​មិន​មាន​ចំនួន​ច្រើន​ដូច​ក្នុង​ខេត្ត​ព្រះសីហនុ​ទេ ហើយ​ក៏​មិន​មាន​ភាព​ប្រកួត​ប្រជែង​គ្នា​ខ្លាំង​ដូច​នៅ​ខេត្ត​ព្រះសីហនុ​ដែរ​។ លោក​បាន​បន្ត​ថា​អ្នកវិនិយោគ​ចិន​បាន​ធ្វើឲ្យ​តម្លៃ​ដីធ្លី​ក្នុង​ខេត្ត​សៀមរាប​កើនឡើង​ចន្លោះ​ពី​ ១៥ ទៅ​ ២០ ​ភាគរយ​នៅ​ដើម​ឆ្នាំ​នេះ​។

លោក​មាន​ប្រសាសន៍​ថា៖ «​បច្ចុប្បន្ន​តម្លៃ​ដីធ្លី​មាន​ការ​កើន​ខ្លាំង​នៅ​តំបន់​ជាយក្រុង និង​តំបន់​ក្បែរ​ព្រលាន​យន្តហោះ​ថ្មី​ក្នុង​ខេត្ត​សៀមរាប​»​។

អ្នក​តំណាងរាស្ត្រ​ប្រចាំ​ខេត្ត​សៀមរាប​លោក​ឧកញ៉ា សៀង ណាំ បាន​ថ្លែង​ឲ្យ​ដឹង​ផង​ដែរ​ថា ខេត្ត​សៀមរាប​មាន​ភ្ញៀវទេសចរ​ចិន​ច្រើន ប៉ុន្តែ​មិនទាន់​ឃើញ​មាន​ការ​សាងសង់​សំណង់ ឬ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ធំៗ​ពី​សំណាក់​អ្នកវិនិយោគ​ចិន​ធំៗ​នៅ​ឡើយ​ទេ ប៉ុន្តែ​មាន​ក្រុមហ៊ុន​ទេសចរណ៍​ចិន​ច្រើន​បាន​មក​បើក​ការិយាល័យ​នៅ​ក្នុង​ក្រុង​សៀមរាប​។

លោក​បន្ត​ថា ក្រៅពី​ក្រុមហ៊ុន​ទេសចរណ៍ ភោជនីយដ្ឋាន​ចិន​ជាច្រើន​ក៏​បាន​បើក​នៅក្នុង​ក្រុង​នេះ​ផង​ដែរ​។

នៅ​ពេល​សាកសួរ​អំពី​ទីក្រុង​ចិន ឬ​ China Town ក្នុង​ខេត្ត​សៀមរាប​តំណាងរាស្ត្រ​រូបនេះ​បាន​ថ្លែង​ថា៖ «​ក្រុមហ៊ុន​នោះ​បាន​រត់​បាត់​ទៅ​ហើយ មិនដឹង​ទៅ​ណា​នោះ​ទេ ហើយ​គម្រោង​នោះ​ក៏​គ្មាន​សកម្មភាព​នោះ​ទេ​រហូត​មក​ទល់​ពេល​នេះ​»៕

Source From : Property Area

 

Latest News

សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA)...
ជប៉ុន៖ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា...

LATEST EXCLUSIVE LISTING

Villa For Sale
Niroth,Meanchey
USD 1,100,000.00
Flat House For Sale
Prek Pra,Meanchey
USD 68,000.00
Flat House For Sale
Dangkao,Dangkao
USD 73,000.00
Flat House For Sale
Boeng Keng Kang III,Chamkarmon
USD 295,000.00
Apartment For Sale
Chrang Chamres 1,Russey Keo
USD 168,000.00

CVEA MEMBERS