កិច្ចប្រជុំសមាជិកទូទៅប្រចាំត្រីមាសទី ៣ ឆ្នាំ ២០១៦ របស់សមាគមCVEA

Languages

hostgator domain coupon
  • 1a
  • 1b
  • 2a
  • 3a
  • 4a
  • ava 1
  • ava 2
  • ava 4

TK-Royal-2017

Promotion-02

CVEA-Website-homepage-ad

591

vtrust

premuim housing

VISITOR COUNTER

Today 899
Yesterday5215
This week 21273
Last week 35213
This month 89502
Last month 43058
Total visitor 1028099

Welcome To CVEA

Cambodian Valuers and Estate Agents Association is a non-profit organization of professional valuers and real estate agents.CVEA is a body which brings together property valuation & real estate agents organizations that represent valuers, real estate agents and related property consultants employed in private practice, business and industry, the public sector, and education, as well as some specialized groups that interface frequently with the profession.
welcome1

Association Activities

2017-08-07-07-48-25

សមាគម : បានរៀបចំវេទិកាស្តីអំពី ភាពជោគជ័យរបស់ភ្នាក់ងារអចលនវត្ថុកម្ពុជា

07/Aug/2017

កាលពីថ្ងៃទី ៤ ខែ សីហា ឆ្នាំ ២០១៧ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានរៀបចំវេទិកាស្តីអំពី ភាពជោគជ័យរបស់ភ្នាក់ងារអចលនវត្ថុកម្ពុជា នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ...
cvea-cambodian-real-estate-convention-and-expo-2017

CVEA : Cambodian Real Estate Convention and Expo 2017

27/Jun/2017

សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា CVEA សូមថ្លែងអំណរគុណដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោលដី សមាគមអ្នកអភិវឌ្ឍន៌លំនៅដ្ឋានកម្ពុជា...
cvea-training-on-transformin-and-unlock-potential-of-sale-agent

CVEA : training on Transformin and Unlock Potential of Sale Agent

26/May/2017

កាលពីថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០១៧ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា CVEA បានរៀបចំបើកវគ្គបណ្តុះបណ្តាលដល់ភា្នក់ងារអចលនវត្ថុ ក្រោមប្រធានបទ...
cvea-cpl

សមាគម CVEA បានរៀបចំកិច្ចប្រជុំប្រចាំខែការិយាល័យរបស់ក្រុមហ៊ុន CPL

26/May/2017

កាលពីព្រឹកថ្ងៃទី 25 ខែ ឩសភា ឆ្នាំ 2017 សមាគម CVEA បានរៀបចំកិច្ចប្រជំុប្រចាំខែជាមួយសមាជិកភ្នាក់ងារអចលនវត្ថុនៅការិយាល័យរបស់ក្រុមហ៑ុន CPL Properties Limited ។...

CVEA PARTNER

asean logo
iea logo
miami logo
arena logo
nvar logo
kapa logo
vnrea logo
Thai Appraisal Foundation
Myanmar Real Estate Services Association
miea
The Philippine Association of Real Estate Boards Inc.
 

១៣ ខែ កញ្ញា ឆ្នាំ ២០១៦ CVEA

1

កិច្ចប្រជុំសមាជិកទូទៅប្រចាំត្រីមាសទី ៣ ឆ្នាំ ២០១៦ របស់សមាគមCVEA ( The 3rd Quarter 2016 of CVEA's General Member Meeting) សមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានប្រារព្ធកិច្ចប្រជុំសមាជិកទូទៅនាថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៦ នៅសណ្ឋាគារ Cambodiana រាជធានីភ្នំពេញ។ កិច្ចប្រជុំនេះបានពិភាក្សាលើប្រធានបទធំៗចំនួនបួនមានដូចជា៖ ទីមួយ លោក ច្រឹក សុខនីម អនុប្រធានសមាគមបានធ្វើបទបង្ហាញសង្ខេបពីដំណើរទស្សនកិច្ចរបស់ប្រតិភូសមាជិកសមាគមបានអញ្ចើញចូលរួមសិក្ខាសាលា និងតាំងពិព័រណ៍អចលនទ្រព្យនៅទីក្រុង Incheon ប្រទេសកូរ៉េខាងត្បូង ប្រកបដោយភាពជោគជ័យ និងទទួលបានផលប្រយោជន៍ បទពិសោធន៍យ៉ាងច្រើន។ ទី២ លោក វ៉ន ចាន់ថន អនុប្រធានសមាគមបានជម្រាបជូនដំណឹងអំពីគម្រោងរបស់ប្រតិភូសមាជិកសមាគមគ្រោងទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់ National Association of Realtor នៅទីក្រុង Orlando និង Washington DC ប្រទេសសហរដ្ឋអាមេរិកនៅចន្លោះថ្ងៃទី ០២ ដល់ ១០ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ខាងមុខ។ ទី៣ លោក គីម ហ៊ាង ប្រធានសមាគមបានធ្វើបទបង្ហាញពីគោលបំណងសមាគម CVEA និងចាប់ដៃគូជាមួយ University of Technology Malaysia (UTM) និងគ្រោងចុះ MOU ជាមួយសមាគម MIEA ប្រទេសម៉ាឡេស៊ី ហើយលោកគ្រោងនឹងអញ្ចើញទៅជួបភាគីជាដៃគូសហការកិច្ចការនេះរបស់ប្រទេសម៉ាឡេស៊ីដើម្បីចុះ MOU នៅដើមខែ តុលា ឆ្នាំ ២០១៦ខាងមុខ។ ទី4លោក សន សៀប អនុប្រធានសមាគមបានជម្រាបជូនអង្គប្រជុំស្តីពីការខិតមកជិតនៃការប្រារព្ធអង្គមហាសន្និបាតលើទី៤ ដើម្បីត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសមាគម CVEA ក្នុងអាណត្តិទី៥ សម្រាប់ឆ្នាំ២០១៧-២០១៨។ អង្គប្រជុំក៍បានលើកឡើងពីបញ្ហាប្រឈមទាំងឡាយនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជានាពេលបច្ចុប្បន្ននេះ ដោយភ្ជាប់បញ្ហានេះលោក Alexander Evengroen ប្រធានទីប្រឹក្សាសមាគមបានលើកឡើងថា សមាគមគួរតែពង្រឹងធនធានមនុស្ស និងពង្រីកទំនាក់ទំនងជាមួយបណ្តាសមាគមវិនិយោគខាងក្រៅប្រទេសផ្សេងៗអោយកាន់តែច្រើនថែមទៀត។ ក្នុងនោះដែរសមាជិកសមាជិកាមួយចំនួនបានចែករំលែក និងផ្តល់យោបល់ទាក់ទងនិង៖ -ស្ថានភាពទីផ្សារអចលនទ្រព្យបច្ចុប្បន្នគឺមានភាពលំបាកលក់ចេញនិងមានការប្រកួតប្រជែងខ្លាំង តែវាជាឱកាសសម្រាប់អ្នកប្រកបអាជីពក្នុងវិស័យអចលនទ្រព្យផងដែរ។ -ការប្រកាន់ខ្ជាប់នូវគោលការណ៍រួមក្នុងនាមជាសមាជិកសមាគមក្នុងការកំណត់យកកម្រៃជើងសារទាំងការនាំភ្ញៀវទិញលក់និងវាយតម្លៃអចលនទ្រព្យត្រូវគោរពតាមក្រមសីលធ៏មនិងវិជ្ជាជីវៈក្នុងនាមសមាជិករួមអាជីព។ ជារួមអង្គប្រជុំទទួលបាននូវការគាំទ្រយ៉ាងច្រើនពីសមាជិកសមាជិកាដែលបានអញ្ជើញចូលរួម និងបានសម្រេចនូវលទ្ធផលជាវិជ្ជមានគួរជាទីមោទនៈ។

 
2
 
3
 
2
 
3
3
3
3
3
3
3
3
3
3

CVEA MEMBERS