អង្គមហាសន្និបាតលើកទី ៤ របស់សមាគម អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា CVEA នៅថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ២០១៦ សណ្ឋាគារ កាំបូឌីយ៉ាណា ភ្នំពេញ
  • 1a
  • 1b
  • 2a
  • 2b
  • 3a
  • 3b
  • 4a
  • 4b
  • ava 1
  • ava 2
  • ava 3
  • ava 4

CVEA-Website-homepage-ad

591

vtrust

TownCity

premuim housing

នៅថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ២០១៦ សណ្ឋាគារ កាំបូឌីយ៉ាណា ភ្នំពេញ២០១៦ CVEA

2

 

កាលពីថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០១៦ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានរៀបចំ     អង្គមហាសន្និបាតលើកទី៤ របស់ខ្លួនក្រោមការអញ្ជើញចូលរួមជាអធិបតីពីឯកឧត្តម ម៉ី វ៉ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្ម ហិរញ្ញវត្ថុ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកស្រី ម៉ៅ ឧស្សាហ៏ អគ្គនាយករងរដ្ឋបាល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងសមាជិកសមាជិការបស់សមាគមសរុបប្រមាណ ១២០ រូប ចូលរួមក្នុងពិធីនេះ អង្គមហាសន្និបាតបានប្រព្រឹត្តិទៅក្រោមរបៀបវារៈ ដូចខាងក្រោម៖

របៀបវារៈ

  1. មតិស្វាគមន៍របស់លោក គីម ហ៊ាង ប្រធានសមាគមអាណត្តិទី៤
  2. មតិស្វាគមន៍របស់លោក គុយ  វ៉ាត ប្រធានក្រុមប្រឹក្សាភិបាលសមាគមអាណត្តិទី៤
  3. មតិសំណេះសំណាល និងការប្រកាសបើកអង្គមហាសន្និបាតលើកទី៤ របស់សមាគមដោយ     ឯកឧត្តម ម៉ី  វ៉ាន់  អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុក្រសួងសេដ្ឋកិច្ច និង    ហិរញ្ញវត្ថុ
  4. បទបង្ហាញស្តីអំពីរបាយការណ៏សកម្មភាព និងវឌ្ឍនៈភាពរបស់សមាគមអាណត្តិទី៤
  5. ជម្រាបជូនអង្គមហាសន្និបាតស្តីអំពីលក្ខន្តិករបស់សមាគមត្រង់ជំពូកទី៥ និងទី ៦
  6. ការប្រគល់វិញ្ញាបនបត្រជូនជូនដល់ក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំសមាគម
  7. ប្រកាសសមាសភាពគណៈកម្មការរៀបចំការ បោះឆ្នោត និងសមាសភាពបេក្ខជនឈរឈ្មោះបោះឆ្នោតជាប្រធានសមាគមសម្រាប់អាណត្តិទី៥ ឆ្នាំ ២០១៥-២០១៦
  8. វេទិកាឃោសនារកសម្លេងឆ្នោតរបស់បេក្ខជនបេក្ខភាពប្រធានសមាគមទាំង៥រូប
  9. ដំណើរការបោះឆ្នោត រាប់សន្លឹកឆ្នោត និងប្រកាសលទ្ធផល
  10. មតិ និងការប្តេជ្ញាចិត្តរបស់ប្រធានសមាគមថ្មី ប្រកាសបិទកម្មវិធី

អង្គមហាសន្និបាតបានប្រព្រឹត្តិទៅតាមកម្មវិធីដែលបានគ្រោងទុកដូចតទៅ៖

 

របៀបវារៈទី១ ​មតិស្វាគមន៍របស់លោក គីម ហ៊ាង ប្រធានសមាគមអាណត្តិទី៤

បន្ទាប់ពីគណៈចាត់តាំងកម្មវិធីប្រកាសហេតុ ឧទ្ទេសនាមគណៈអធិបតី និងគោរភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជារួចមក លោក គីម ហ៊ាង ប្រធានសមាគមអាណត្តិទី៤ បានមានមតិស្វាគមន៍ដល់អង្គមហាសន្និបាត ដែលមានខ្លឹមសារដូចតទៅ៖ ចាប់តំាងពីសមាគមបានបង្កើតនៅឆ្នាំ២០០៨ មកយើងសង្កេតឃើញថាមានការវិវត្តន៏ ប្រសើរឡើងពី ១អាណត្តិទៅ១ អាណត្តិ។​​ ហើយមានសមាជិកកាន់តែច្រើននិងអ្នកចូលរូមជ្រោមជ្រែងក៏កាន់តែច្រើនហើយរូបលោកមានសេចក្តីសង្ឃឹមថាសមាគមនឹងមានសមាជិកនិងអ្នកចូលរូមជួយជ្រោមជ្រែង កាន់តែច្រើនថែមទៀតដើម្បីចូលរួមជម្រុញ និងលើកតំកើងវិស័យអចលនវត្ថុនៅកម្ពុជា។

របៀបវារៈទី២ មតិស្វាគមន៍របស់លោក គុយ  វ៉ាត ប្រធានក្រុមប្រឹក្សាភិបាលអាណត្តិទី៤

            លោក គុយ វ៉ាត បានមានមតិស្វាគមន៏យ៉ាងកក់ក្តៅដល់វត្តមានរបស់គណៈធិបតីក៍ដូចជាវត្តមានរបស់សមាជិកសមាជិកាទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងអង្គមហាសន្និបាតនៅក្នុងថ្ងៃនេះ និងបានស្នើដល់សមាជិកសមាជិកាទាំងអស់ត្រូវចូលរួមបោះឆ្នោតជូនបេក្ខជនដែលខ្លួនពេញចិត្ត និងគិតថាគាត់អាចដឹកនាំសមាគមឲ្យកាន់តែមានភាពរីកចម្រើនមានកិត្តិនាមកាន់ល្បីល្បាញថែមទៀតផងដែរ។

របៀបវារៈទី៣ មតិសំណេះសំណាល និងការប្រកាសបើកអង្គមហាសន្និបាតលើកទី៤

         ឯកឧត្តម ម៉ី វ៉ាន់ បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅដល់អង្គមហាសន្និបាត និងបានលើកឡើងនូវមតិមួយចំនួនដូចតទៅ៖ ការប្រារព្ធធ្វើអង្គមហាសន្និបាតនៅថ្ងៃនេះជាសមិទ្ធិផលដ៍សំខាន់មួយទៀតក្នុងការអនុវត្តតាមលក្ខន្តិកៈរបស់សមាគម ដើម្បីធ្វើការជ្រើស​រើសរចនាសម្ព័ន្ធប្រតិបត្តិរបស់សមាគម ដើម្បីដាក់ជូនអង្គមហាសន្និបាតធ្វើការបោះឆ្នោតអនុម័តនាពេលបន្តិចទៀតនេះ។ ក្រោយពីការស្តាប់សេចក្តីអធិប្បាយរបស់ លោក គីម ហ៊ាង ប្រធានសមាគម និងលោក គុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាលរួចមក ឯកឧត្តមអាចវាយតម្លៃបានថា សមាគមពិតជាបានអនុវត្តនូវការងារជាច្រើន ដើម្បីសម្រេចបាននូវចក្ខុវិស័យ និងវត្ថុបំណងដូចមានកំណត់ក្នុងលក្ខន្តិកៈរបស់សមាគម ក្នុងនាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមគាំទ្រចំពោះតួនាទីរបស់សមាគមក្នុងក្របខណ្ឌនៃភាពជាដៃគូរវាងបញ្ញត្តិករ និងវិស័យឯកជន ដើម្បីជាប្រយោជន៍នៃការអភិវឌ្ឍន៍ នៃ វិស័យអចនវត្ថុនៅកម្ពុជា។ ឯកឧត្តម សង្ឃឹមថាសមាជិក សមាជិកាទាំងអស់នៃសមាគមពិតជាអាចជ្រើសរើសបាននូវតំណាងរបស់ខ្លួនប្រកបដោយភាពឆ្លាតវៃ ដើម្បីជួយបន្តដឹកនាំ និងអភិវឌ្ឍន៍សមាគមឲ្យកាន់តែរីកចម្រើនថែមទៀត ​ហើយឯកឧត្តមក៍បានប្រកាសបើកអង្គមហាសន្និបាតនាពេលនោះផងដែ។

របៀបវារៈទី៤ បទបង្ហាញពីរបាយការណ៏សកម្មភាព និងវឌ្ឍនៈភាពសមាគមក្នុងអាណត្តិទី៤ ឆ្នាំ ២០១៥-២០១៦

            លោក ហាក់ វិរិទ្ធ នាយកលេខាធិការដ្ឋានរបស់សមាគម បានធ្វើបទបង្ហាញពីរបាយការណ៏សកម្មភាព

 របស់សមាគម CVEA ក្នុងអាណត្តិទី៤ ឆ្នាំ២០១៥-២០១៦ ដែលមានរៀបរាប់ដោយលំអិតពីសកម្មភាពដែល

 សមាគមបានដឹកនាំធ្វើក្នុងរយៈពេលពីរឆ្នាំកន្លងមក ហើយក៏បានបង្ហាញពីចំណូល និងចំណាយរបស់សមាគម បញ្ហាប្រឈម និងសំណូមពរមួយចំនួន ដល់អង្គមហាសន្និបាតផងដែរ។

របៀបវារៈទី៥ ជម្រាបជូនពីលក្ខន្តិករបស់សមាគមត្រង់ជំពូកទី៥ និងទី ៦

            លោកឧកញ៉ា ចេង ខេង អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម បានជម្រាបជូនដល់អង្គមហាសន្និបាត ពីលក្ខន្តិករបស់សមាគមត្រង់ជំពូកទី ៥ និងទី ៦ ដែលបានចែងពីលក្ខ័ណ្ឌ ក្នុងការបោះឆ្នោតជ្រើសរើស ប្រធានសមាគម និងក្រុមប្រឹក្សាភិបាល។ លោកឧកញ៉ាបានលើកឡើងថាកាលពីថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ក្រុមប្រឹក្សាភិបាលបានរៀបចំការប្រជុំ ជាមួយគណៈកម្មការបណ្តោះអាសន្ន រៀបចំការបោះឆ្នោតជ្រើសប្រធាន និងក្រុមប្រឹក្សាភិបាលអាណត្តិទី៥ ហើយជាលទ្ធផលអង្គប្រជុំបានសម្រេចរៀបចំធ្វើការបោះឆ្នោតជ្រើសរើសប្រធានសមាគមជាមុនសិន ក្នុងអង្គមហាសន្និបាតលើកទី៤របស់សមាគម។ ចំណែកឯការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលនឹងត្រូវធ្វើនៅពេលក្រោយ។

របៀបវារៈទី៦ ការប្រគល់បណ្ណសរសើរដល់ថ្នាក់ដឹកនាំសមាគមអាណត្តិទី៤

          ក្នុងអង្គមហាសន្និសន្និបាតលើកទី៤នេះផងដែរគណៈអបតីបានប្រគល់លិខិតសរសើរជូនថ្នាក់ដឹកនាំ សមាគមអាណត្តិទី៤ មានប្រធានក្រុមប្រឹក្សាភិបាល អនុប្រធានក្រុមប្រឹក្សាភិបាល       សមាជិកក្រុមប្រឹក្សាភិបាល ប្រធាន អនុប្រធានសមាគម ទីប្រឹក្សាសមាគម តំណាងសមាជិកសកម្មបរស់សមាគម និងគណៈកម្មការបណ្តោះអាសន្ន រៀបចំការបោះឆ្នោតផងដែរ។

 

របៀបវារៈទី៧ ការប្រកាសសមាសភាពគណៈកម្មការរៀបចំការ បោះឆ្នោតបណ្តោះអាសន្ន និងសមាសភាព បេក្ខជនឈរឈ្មោះបោះឆ្នោតៈ

v  ចំពោះសមាសភាពគណៈកម្មការបណ្តោះអាសន្នរៀបចំការបោះឆ្នោតមានដូចតទៅ៖

                        ១.លោក ឡន ស៊ីនណារ៉ា ប្រធានគណកម្មការ

                        ២.លោកឧកញ៉ា នួន  រិទ្ធី    សមាជិកគណៈកម្មការ

                        ៣.លោក លី សែនលាភ    សមាជិក គណៈកម្មការ

                        ៤.លោក  កឺក ណារិន ​     សមាជិក គណៈកម្មការ

                        ៥.លោក ហាក់ វិរិទ្ធិ            អ្នកសម្របសម្រួលទូទៅនៃដំណើរការរៀបចំការបោះឆ្នោត

v  ចំពោះសមាសភាពអ្នកសង្កេតការណ៍នៃដំណើរការបោះឆ្នោតមានដូចតទៅ៖

១.លោក វ៉ា វីរៈ អ្នកសង្កេតការណ៏ដំណើរការរៀបចំការបោះឆ្នោត

២.ឯកឧត្តម ផឹត សេរីវឌ្ឈន៍ អ្នកសង្កេតការណ៏ដំណើរការរៀបចំការបោះឆ្នោត

៣.លោក ស៊ុយ ឆាយលាង អ្នកសង្កេតការណ៏ដំណើរការរៀបចំការបោះឆ្នោត

v  ចំពោះបេក្ខជនឈរឈ្មោះជាប្រធានសមាគមមានចំនួន៤​ រូបគឺៈ

                        ១.លោកស្រី គ្រេស រចនីហ្វុង នាយិកាក្រុមហ៊ុន ខេមបូឌាន រៀលធីអឹហ្វីលីអេត

                        ២.លោក គីម  ហ៊ាង             នាយកក្រុមហ៊ុន ខែ្មរ ​រៀល អ៊ី ស្ទេត ខូ អិល ធីឌី

                        ៤.លោក សន សៀប           នាយកក្រុមហ៊ុន  ឃី រៀល អ៊ី​ ស្ទេត ខូ អិល ធីឌី

                        ៥.លោក វ៉ន ចាន់ថន           នាយកក្រុមហ៊ុន  ថោន ស៊ីធី រៀលអ៊ីស្ទេត

របៀបវារៈទី៨  វេទិកាឃោសនាបោះឆ្នោត

            បេក្ខជនទាំងបួនរូបបានឡើងធ្វើការឃោសនាបោះឆ្នោតរកសំឡេងគាំទ្រ មុខគណៈអធិបតី និងសមាជិក សមាជិកានៃអង្គមហាសន្និបាត ដែលបេក្ខជនម្នាក់ៗមានរយៈពេល១៥នាទីសម្រាប់ធ្វើការឃោសនា។

របៀបវារៈទី៩  បោះឆ្នោត រាប់សន្លឹកឆ្នោត និងប្រកាសលទ្ធផលឆ្នោត

            -ក្រោយពីបេក្ខជនទាំងបួនរូបបានធ្វើការឃោសនារកសំឡេងឆ្នោតពីសមាជិករួចមក ការបោះឆ្នោតក៏

បានចាប់ផ្តើម ដោយសមាជិកដែលមានសិទ្ធិបោះឆ្នោត មានជំនួន៨០ក្រុមហ៊ុនស្មើនឹង៨០សម្លេង ក្នុងនោះមានសមាជិកចំនួន៦០ក្រុមហ៊ុនស្មើនឹង៦០សម្លេងប៉ុណ្ណោះ ដែលមានវត្តមាន និងបានចូលរួមបោះឆ្នោត។

            -ក្រោយពីការបោះឆ្នោត គណៈកម្មការរៀបចំការបោះឆ្នោតបានធ្វើការរាប់សន្នឹកឆ្នោតគឺមានសន្លឹកឆ្នោតចំនួន៦០ សន្លឹកស្មើនឹង៦០សម្លេងឆ្នោត ក្នុងនោះសន្លឹកឆ្នោតដែលបានការមានចំនួនទាំង៦០សន្លឹក។

            -លទ្ធផលនៃការបោះឆ្នោតគឺ លោក គីម ហ៊ាង មកពីក្រុមហ៊ុន ខ្មែរ រៀលអ៊ីស្ទេត ត្រូវបានជាប់ឆ្នោតជាប្រធានសមាគមសម្រាប់អាណត្តិទី៥ ឆ្នាំ ២០១៧ -​២០១៨។

របៀបវារៈទី១០  មតិ និងការប្តេជ្ញាចិត្តរបស់ប្រធានសមាគមថ្មី ប្រកាសបិទកម្មវិធី

            -លោក គីម  ហ៊ាង ប្រធានសមាគមដែលបានជាប់ឆ្នោតបានមានមតិបេ្តជ្ញាក្នុងការដឹកនាំសមាគមឲ្យមានភាព រឹងម៉ាំ មានកេរ្តិ៍ឈ្មោះល្អនឹងទទួលបានការគាំទ្រពីសមាជិកក៏ដូចជាអ្នកពាក់ព័ន្ធ។

            -លោកជំទាវ តាន់ ផល្លី ដែលជាគណៈអធិបតីក៏បានមានមតិចូលរួមអបអរសាទរ និងគាំទ្រ ព្រមទាំងបានផ្តាំផ្ញើដល់ប្រធានសមាគមដែលទើបជាប់ឆ្នោតថ្មីត្រូវដឹកនាំសមាគមឲ្យមានភាពរីកចម្រើនសម្របតាមទស្សនវិស័យ និងបេសកម្ម ព្រមទាំងផែនការយុទ្ធសាស្រ្តរបស់សមាគមដែលបានអនុម័តនាពេលកន្លងមក។

            អង្គប្រជុំបានបញ្ចប់នៅវេលាម៉ោង ៦:២០នាទីល្ងាច ក្រោមបរិយាកាសរីករាយ និងស្និទស្នាល។
 
2
 
3
 
2
 
3
3
3
3
3
3
3
3
3
3

LATEST EXCLUSIVE LISTING

Villa For Sale
Phnom Penh Thmei,Sen Sok
USD 198,500.00
Apartment For Rent
Boeng Raing,Daun Penh
USD 1,540.00/Month
Apartment For Rent
Veal Vong,Prampi Makara
USD 1,200.00/Month
Apartment For Rent
Phsar Doeum Thkow,Chamkarmon
USD 480.00/Month
Apartment For Rent
Phsar Doeum Thkow,Chamkarmon
USD 400.00/Month
View All Exclusive Properties >>

CVEA MEMBERS