CVEA នឹងចូលរួមសន្និសីទអចលនទ្រព្យអន្តរជាតិប្រចាំឆ្នាំ២០១៩ នៅប្រទេសជប៉ុន

Languages

hostgator domain coupon
  • 3d
  • 3c
  • 3b
  • 3aa
  • CVEA-website 1

CIPS Poster

vtrust

 

ជប៉ុន៖ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) នឹងចូលរួមក្នុងសន្និសីទអចលនទ្រព្យអន្តរជាតិប្រចាំឆ្នាំ២០១៩ នៅប្រទេសជប៉ុន ក្នុងខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីបង្កើនកិច្ចទំនាក់ទំនង និងពង្រីកសក្តានុពលលើការវិនិយោគក្នុងវិស័យអចលនទ្រព្យរវាងប្រទេសទាំងពីរ។

សមាគមអ្នកវាយតម្លៃ និង​ ភ្នាក់ងារអចលនវត្ថុកម្ពុជា បានជូនដំណឹងដល់ក្រុមហ៊ុនជាសមាជិកទាំងអស់ដើម្បីជ្រាបថា ប្រធានសមាគមអមដំណើរដោយថ្នាក់ដឹកនំា នឹងដឹកនាំប្រតិភូចម្រុះ អញ្ជើញទៅចូលរួមក្នុងសន្និសីទអចលនទ្រព្យអន្តរជាតិប្រចាំឆ្នាំ២០១៩ (JAPAN International Real Estate Conference 2019) នៅថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

តាមការបញ្ជាក់របស់ CVEA ការចូលរួមសន្និសីទនេះ ក្នុងគោលបំណងបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេសពង្រីកការវិនិយោគលើវិស័យឧស្សាហកម្មអចលនទ្រព្យឱ្យកាន់តែរីកចម្រើនថែមទៀតជាមួយនឹងក្រុមហ៊ុនកម្ពុជា និងជប៉ុន។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមក្រុមហ៊ុនសមាជិកទាំងអស់ដែលមានបំណងចូលរួម សូមទំនាក់ទំនង លោកស្រី តាំង ហួរ អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា តាមរយៈលេខទូរស័ព្ទ៖ ០១២ ៦០១ ៤៤២ ឱ្យបានមុនថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ។ សម្រាប់ព័ត៍មានបន្ថែម ០១០ ៥១០ ២៥៩| ០១៧ ៦១៥ ៨៩៤| ០១៦ ៨៩៩ ០៣០។

 

Latest News

សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA)...
ជប៉ុន៖ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា...

LATEST EXCLUSIVE LISTING

Villa For Sale
Niroth,Meanchey
USD 1,100,000.00
Flat House For Sale
Prek Pra,Meanchey
USD 68,000.00
Flat House For Sale
Dangkao,Dangkao
USD 73,000.00
Flat House For Sale
Boeng Keng Kang III,Chamkarmon
USD 295,000.00
Apartment For Sale
Chrang Chamres 1,Russey Keo
USD 168,000.00

CVEA MEMBERS