ការ​ប្រើប្រាស់​កាមេរ៉ា​សុវត្ថិភាព​កើនឡើង​ ខណៈ​ការ​ភ្ជាប់​បណ្តាញ​អគ្គិសនី​កាន់តែ​ទូលំ​ទូលាយ

Languages

hostgator domain coupon
  • 1a
  • 1b
  • 2a
  • 3a
  • 4a
  • ava 1
  • ava 2
  • ava 4

TK-Royal-2017

Promotion-02

CVEA-Website-homepage-ad

591

vtrust

premuim housing

VISITOR COUNTER

Today 949
Yesterday5215
This week 21323
Last week 35213
This month 89552
Last month 43058
Total visitor 1028149

Welcome To CVEA

Cambodian Valuers and Estate Agents Association is a non-profit organization of professional valuers and real estate agents.CVEA is a body which brings together property valuation & real estate agents organizations that represent valuers, real estate agents and related property consultants employed in private practice, business and industry, the public sector, and education, as well as some specialized groups that interface frequently with the profession.
welcome1

Association Activities

2017-08-07-07-48-25

សមាគម : បានរៀបចំវេទិកាស្តីអំពី ភាពជោគជ័យរបស់ភ្នាក់ងារអចលនវត្ថុកម្ពុជា

07/Aug/2017

កាលពីថ្ងៃទី ៤ ខែ សីហា ឆ្នាំ ២០១៧ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានរៀបចំវេទិកាស្តីអំពី ភាពជោគជ័យរបស់ភ្នាក់ងារអចលនវត្ថុកម្ពុជា នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ...
cvea-cambodian-real-estate-convention-and-expo-2017

CVEA : Cambodian Real Estate Convention and Expo 2017

27/Jun/2017

សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា CVEA សូមថ្លែងអំណរគុណដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោលដី សមាគមអ្នកអភិវឌ្ឍន៌លំនៅដ្ឋានកម្ពុជា...
cvea-training-on-transformin-and-unlock-potential-of-sale-agent

CVEA : training on Transformin and Unlock Potential of Sale Agent

26/May/2017

កាលពីថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០១៧ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា CVEA បានរៀបចំបើកវគ្គបណ្តុះបណ្តាលដល់ភា្នក់ងារអចលនវត្ថុ ក្រោមប្រធានបទ...
cvea-cpl

សមាគម CVEA បានរៀបចំកិច្ចប្រជុំប្រចាំខែការិយាល័យរបស់ក្រុមហ៊ុន CPL

26/May/2017

កាលពីព្រឹកថ្ងៃទី 25 ខែ ឩសភា ឆ្នាំ 2017 សមាគម CVEA បានរៀបចំកិច្ចប្រជំុប្រចាំខែជាមួយសមាជិកភ្នាក់ងារអចលនវត្ថុនៅការិយាល័យរបស់ក្រុមហ៑ុន CPL Properties Limited ។...

CVEA PARTNER

asean logo
iea logo
miami logo
arena logo
nvar logo
kapa logo
vnrea logo
Thai Appraisal Foundation
Myanmar Real Estate Services Association
miea
The Philippine Association of Real Estate Boards Inc.
 

 
ប្រព័ន្ធ​ត្រួតពិនិត្យ​ចរាចរណ៍​ទូទាំង​ក្រុងភ្នំពេញ​

ជាមួយ​នឹង​បច្ចេកវិទ្យា​កាន់តែ​រីកចម្រើន និង​ការ​ពង្រីក​បណ្តាញ​អគ្គិសនី​កាន់តែ​ទូលំទូលាយ​ព្រម​ទាំង​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ​ឡើង​ទំនង​ជា​ហេតុផល​គ្រប់គ្រាន់​ធ្វើឲ្យ​ការ​ប្រើប្រាស់​កាមេរ៉ា​សុវត្ថិភាព និង​ប្រព័ន្ធ​បច្ចេកវិទ្យា​សុវត្ថិភាព​នានា​ក៏​កាន់​តែ​មាន​ការ​កើនឡើង​នៅ​កម្ពុជា​។

លោក ជីវ ខេងម៉េង អ្នក​ចែកចាយ​កាមេរ៉ា​សុវត្ថិភាព​បោះ​ដុំ​តាមរយៈ​ក្រុមហ៊ុន Black Eagle ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​អង្គារ​ថា​ការ​ប្រើប្រាស់​កាមេរ៉ា​កាន់តែ​កើនឡើង​នៅ​កម្ពុជា​ ដោយសារ​ការ​តភ្ជាប់​បណ្តាញ​អគ្គីសនី​ដល់​ទីជនបទ​កាន់តែ​ទូលំទូលាយ​ព្រោះ​បច្ចុប្បន្ន​មិន​ត្រឹម​តែ​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ទេ​គឺ​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​ក៏​បាន​ប្រើប្រាស់​កាមេរ៉ា​សុវត្ថិភាព​ផង​ដែរ​។

លោក​បន្ត​ថា៖ «​តម្លៃ​កាមេរ៉ា​សុវត្ថិភាព​បច្ចុប្បន្ន​កាន់តែ​មាន​តម្លៃ​ទាប ដោយសារ​មាន​ផលិតផល​ជាច្រើន​បាន​នាំ​ចូល​ដែល​ធ្វើឲ្យ​ការ​ប្រកួត​ប្រជែង​កើនឡើង​ដែរ​»​។

លោក​បន្ត​ថា៖ «​បច្ចុប្បន្ន​ការ​បំពាក់​កាមេរ៉ា​សុវត្ថិភាព​ចំនួន​​ ៤ សម្រាប់​លំនៅដ្ឋាន​មួយ​មាន​តម្លៃ​ជាង​ ២៥០ ​ដុល្លារ​ប៉ុណ្ណោះ​ជា​តម្លៃ​ដែល​មិន​ទាន់​គិត​ពី​សេវាកម្ម​បំពាក់​នៅ​ឡើយ​ទេ​»​។

កាមេរ៉ា​សុវត្ថិភាព​ទាំង​នេះ​ក៏​មាន​ការ​ធានាគារ​ជូន​ដល់​អតិថិជន​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​ផង​ដែរ ប៉ុន្តែ​ការ​ជំរុញ​ការ​លក់​ផលិតផល​កាមេរ៉ា​ដាច់​តិច ឬ​ច្រើន វា​ក៏​អាស្រ័យ​លើ​ការ​យល់ដឹង​របស់​ប្រជាពលរដ្ឋ​ផង​ដែរ​។

លោក ហេង សេងលី នាយក​គ្រប់គ្រង​ទូទៅ​នៃ​ភោជនីយដ្ឋាន​ផាកកាហ្វេ​បាន​ថ្លែង​ថា​គ្រប់​ភោជនីយដ្ឋាន​របស់​លោក​សុទ្ធតែ​បាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព ដើម្បី​តាមដាន​ការងារ​របស់​បុគ្គលិក​ក៏​ដូចជា​ធ្វើឲ្យ​បរិយាកាស​ការងារ​មាន​តម្លាភាព ពិសេស​បង្ការ​ការ​បាត់បង់​សម្ភារ ឬ​លុយ​កាក់​របស់​ភ្ញៀវ​មក​ទទួលទាន​នៅ​ភោជនីយដ្ឋាន​នេះ​ព្រោះ​កន្លងមក​មាន​ករណី​ភ្ញៀវ​ ២ ​នាក់​ដែល​ម្នាក់​មក​ជាមួយ​មិត្តភ័ក្តិ​ពេល​ចូល​បន្ទប់​ទឹក​ចេញ​មក​វិញ​ក៏​បាន​ស្រែក​ថា​បាត់​លុយ «​ប៉ុន្តែ​ពេល​ឆែក​កាមេរ៉ា​យើង​បាន​រកឃើញ​ថា​មិត្តភ័ក្តិ​មក​ជាមួយ​គាត់​ជា​អ្នក​លួច​លុយ​របស់​គាត់ និង​ករណី​មួយ​ទៀត​ភ្ញៀវ​ម្នាក់​បាន​ស្រែក​ថា​បាត់​លុយ តែ​ពេល​ឆែក​កាមេរ៉ា​មិន​បាន​រកឃើញ​កាបូប​លុយ​គាត់​កាន់​មក​ព្រោះ​គាត់​បាន​រកឃើញ​កាបូប​លុយ​របស់​គាត់​ធ្លាក់​ទៅ​ក្រោម​កៅអី​រថយន្ត​របស់​គាត់​ទៅ​វិញ​»​។

លោក​បន្ត​ថា៖ «​អ្វី​សំខាន់​យើង​បាន​អប់រំ​បុគ្គលិក​របស់​យើង​បាន​ល្អ​ដោយ​ពួកគេ​មិន​អាច​ប៉ះពាល់​របស់របរ​ភ្ញៀវ​បា​នទេ​ ព្រោះ​យើង​ចង់​ឲ្យ​មាន​តម្លាភាព​នៅ​ក្នុង​ភោជនីយដ្ឋាន​របស់​យើង​»​។

លោក​បន្ត​ថា៖ «​មិន​ត្រឹម​តែ​នៅ​ភោជនីយដ្ឋាន​ទេ​នៅ​ផ្ទះ​របស់​ខ្ញុំ​ក៏​បាន​ប្រើប្រាស់​កាមេរ៉ា​សុវត្ថិភាព​ផង​ដែរ ដើម្បី​ចង់​ដឹង​ពី​អ្នក​ណា​ខ្លះ​ចេញ​ចូល​មុខ​ផ្ទះ​របស់​យើង ហើយ​ខ្ញុំ​គិត​ថា​នេះ​ជា​វិធានការ​ការពារ​ប្រសើរ​ជាង​ព្យាបាល​»​។

លោក ហេង សេងលី បាន​បន្ត​ថា​អ្វី​ដែល​សំខាន់​គឺ​តាម​បណ្តោយ ផ្លូវ ឬ​ទីសាធារណៈ​គួរ​តែ​មាន​ការ​បំពាក់​កាមេរ៉ា​សុវត្ថិភាព ប៉ុន្តែ​កាមេរ៉ា​សុវត្ថិភាព​ក៏​មិន​អាច​ដាក់​នៅ​តាម​កន្លែង​ដែល​មាន​ភាព​ជា​ឯកជន​ដូចជា​បន្ទប់​សណ្ឋាគារ​ ឬ​ផ្ទះសំណាក់​ណា​នោះ​ទេ​។

ក្រៅពី​នៅ​តាម​ភោជនីយដ្ឋាន ​នៅ​គេហដ្ឋាន លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់​ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​ក៏​បាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព​នៅ​ផ្ទះ​របស់​លោក​ផង​ដែរ​ដោយ​លោក​បាន​ថ្លែង​ថា​ពី​មុន​មក​លោក​យល់​ថា​ទាល់​តែ​កន្លែង​លក់​មាស ឬ​ហាង​ពេជ្រ​ទើប​គួរ​បំពាក់​កាមេរ៉ា​សុវត្ថិភាព ប៉ុន្តែ​បន្ទាប់ពី​បាន​ដាក់​កាមេរ៉ា​សុវត្ថិភាព​កាលពី​ ២ ​ឆ្នាំ​មុន​លោក​បាន​មើល​ឃើញ​មាន​ប្រយោជន៍​ច្រើន និង​ធ្វើឲ្យ​លោក​មាន​អារម្មណ៍​កក់ក្តៅ​។

លោក​បន្ត​ថា៖ «​វា​មាន​ប្រយោជន៍​ច្រើន​ព្រោះ​ពេល​បំពាក់​កាមេរ៉ា យើង​អាច​មើល​ឃើញ​ក្រៅ​របង​ផ្ទះ និង​ធ្វើឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ល្អ​ដោយ​មិន​ព្រួយបារម្ភ​ដូច​មុន​ពេល​បំពាក់​វា​ទេ​»​។

លោក​បន្ត​ថា៖ «​វា​ផ្តល់​ទំនុក​ចិត្ត​បន្ថែម​ឧទាហរណ៍​ឆ្កែ​ព្រុស​យើង​បារម្ភ​ពី​មាន​អ្វី​កើតឡើង​គឺ​យើង​មិន​បាច់​ចេញ​ក្រៅ​ផ្ទះ​ទេ តែ​អាច​មើល​តាម​កាមេរ៉ា​បាន​»​។

លោក ម៉ី កល្យាណ បាន​បន្ត​ថា​ពេល​លោក​បំពាក់​កាមេរ៉ា​ជុំវិញ​ផ្ទះ​មួយ​ជុំ មាន​តម្លៃ​ជាង​ ៦០០ ​ដុល្លារ ប៉ុន្តែ​តម្លៃ​កាមេរ៉ា​ឥឡូវ​កាន់​តែ​ទាប​ហេតុនេះ​ប្រជាពលដ្ឋ​គួរ​ប្រើប្រាស់​កាមេរ៉ា​សុវត្ថិភាព​បាន​ព្រោះ​វា​មាន​តម្លៃ​កាន់​តែ​សមរម្យ​។

លោក ជីវ ខេងម៉េង បាន​ពន្យល់​ថា​ការ​បំពាក់​កាមេរ៉ា​សុវត្ថិភាព​អាច​ជួយ​ឲ្យ​យើង​លែង​ព្រួយបារម្ភ​ពេល​ចេញ​ក្រៅ​ផ្ទះ ឬ​ទៅ​ក្រៅ​ប្រទេស «​ព្រោះ​យើង​អាច​បំពាក់​កាមេរ៉ា​សុវត្ថិភាព​ភ្ជាប់​ទូរស័ព្ទ​របស់​យើង​បាន​ដែល​យើង​អាច​ឆែក​មើល​លំនៅដ្ឋាន ឬ​ហាង​របស់​យើង​តាមរយៈ​ទូរស័ព្ទ​ដៃ​បាន​»​។

គួរ​រំឭក​ថា​កាលពី​ពេល​ថ្មីៗ​នេះ​ក្រសួង​មហាផ្ទៃ​ក៏​បាន​ប្រកាស​បង្កើត​មណ្ឌល​ប្រចាំ​បញ្ជា​មួយ​ដែល​មាន​ទីស្នាក់ការ​នៅ​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​ត្រួត​ពិនិត្យ​មើល​បញ្ហា​ចរាចរណ៍ អគ្គិភ័យ និង​សន្តិសុខ​សណ្តាប់ធ្នាប់​ ២៤ ​ម៉ោង​តាមរយៈ​ការ​បំពាក់​កាមេរ៉ា​ជាង​ ១០០០ ​កន្លែង​នៅ​ទូទាំង​ក្រុង​ភ្នំពេញ​ដើម្បី​ជួយ​សម្រួល​ដល់​សន្តិសុខ​សណ្តាប់ធ្នាប់​របស់​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​៕

ce From : Phnom Penh Post  

CVEA MEMBERS