ការ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​របស់​ចិន​​ នៅ​កម្ពុជា

Languages

hostgator domain coupon
  • 1a
  • 1b
  • 2a
  • 3a
  • 4a
  • ava 1
  • ava 2
  • ava 4
  • zillennium

  • c21

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
គម្រោង​អគារ​ដ៏ធំ​មួយ​នៅ​ភ្នំពេញ​ស្ថិត​ក្រោម​ការ​វិនិយោគ​របស់​ចិន​។ មឿន ញាណ

ចិន​បាន​មក​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​ ១ ​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ជាមួយ​វត្តមាន​ក្រុមហ៊ុន​យក្ស​ធំៗ​ទាំង​ក្រុមហ៊ុន​សាងសង់ និង​ក្រុមហ៊ុន​វិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា​។

តើ​អ្នក​វិនិយោគ​មកពី​ប្រទេស​ចិន​ចូល​មក​កម្ពុជា​ដូច​ទឹក​បាក់​ទំនប់​ដោយសារ​កត្តា​អ្វី​ខ្លះ​? ចម្លើយ​ពី​អ្នក​ជំនាញ​ជាច្រើន​បាន​លើក​ឡើង​ស្រដៀង​គ្នា​ថា ភាព​ស្អិតល្មួត​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ក្នុង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​តាំងពី​ឆ្នាំ​ ២០១០ កំណើន​សេដ្ឋកិច្ច​កម្ពុជា សុខសន្តិភាព ស្ថិរភាព​នយោបាយ​យ៉ាង​ពេញលេញ និង​កត្តា​ច្បាប់​ដែល​ផ្តល់​ភាព​អនុគ្រោះ​ជាច្រើន​បាន​ធ្វើឲ្យ​កម្ពុជា​ស្ថិត​ក្នុង​ក្រសែ​ភ្នែក​អ្នក​វិនិយោគ​អន្តរជាតិ​ជាយូរ​មក​ហើយ ពិសេស​អ្នក​វិនិយោគ​មកពី​ប្រទេស​ចិន​។

អ្នកនាង អាន សុធីតា នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ចុង​សប្តាហ៍​មុន​ថា​កំណើន​វិនិយោគ​របស់​ចិន​ដោយសារ​កម្ពុជា​ជា​ទីផ្សារ​ដែល​មាន​សក្តានុពល​ដែល​ពួកគេ​មើល​ឃើញ ហើយ​នេះ​ជា​និន្នាការ​ធម្មតា​ដែល​អ្នក​វិនិយោគ​ប្រទេស​ចិន​តែងតែ​ស្វែងរក​ឱកាស​វិនិយោគ​នៅ​ប្រទេស​ជិត​ខាង​ដូចជា​កម្ពុជា​ដែល​ពួកគេ​មើល​ឃើញ​ថា​ជា​ទីផ្សារ​មាន​ភាព​រីកចម្រើន និង​មាន​ឱកាស​ចំណេញ​ច្រើន​។

អ្នកនាង​បន្ត​ថា៖ «​អ្នក​វិនិយោគ​ចិន​ភាគច្រើន​មាន​អតិថិជន​ក្នុង​ដៃ​ស្រាប់​ព្រោះ​គម្រោង​វិនិយោគ​របស់​ពួកគេ​ផ្តោត​លើ​ការ​ផ្សព្វផ្សាយ​លក់​នៅ​ក្រៅ​ប្រទេស​ច្រើន​ជាង​នៅ​ប្រទេស​កម្ពុជា​»​។ អ្នកនាង​បន្ត​ថា៖ «​ទោះ​ជា​យ៉ាង​ណា​គម្រោង​វិនិយោគ​របស់​ចិន​ក៏​បាន​ផ្តោត​លើ​អតិថិជន​ចម្រុះ​ផង​ដែរ​»​។

យោង​តាម​ទិន្នន័យ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​រកឃើញ​ថា​គិត​ចាប់ពី​ឆ្នាំ​ ២០០០ ​រហូត​មក​ដល់​ត្រឹម​រយៈពេល​ ៩ ​ខែ​ដើម​ឆ្នាំ​ ២០១៧ កន្លង​មក​នេះ​គម្រោង​វិនិយោគឯកជន​ដែល​គ្រប់គ្រង​ដោយ​ជនបរទេស​នៅ​កម្ពុជា​មាន​ចំនួន​ ២៨៧ ​គម្រោង​មាន​ផ្ទៃក្រឡា​សរុប​ជាង​ ១២ ​លាន​ម៉ែត្រការ៉េ និង​មាន​ទុន​វិនិយោគ​សរុប​ទំហំ​ ៤,២៩៧ ​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​ប្រទេស​ចិន​មាន​គម្រោង​សរុប​ចំនួន​ ១១០ ​ក្នុង​ចំណោម​គម្រោង​សរុប​ចំនួន​ ២៨១ និង​មាន​ទុន​វិនិយោគ​ ១៦៥៦ ​លាន​ដុល្លារ​អាមេរិក​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​ ១ និង​កូរ៉េ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី ២​។

អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សេង ឡូត បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ច័ន្ទ​ថា​ចិន​បាន​ឈរ​ចំណាត់​ថ្នាក់​លេខ​ ១ ​តាំង​ពី​ឆ្នាំ​មុន​ដែល​ពួកគេ​បាន​វិនិយោគ​ភាគច្រើន​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ ហើយ​ពួកគេ​ផ្តោត​ការ​វិនិយោគ​ភាគច្រើន​លើ​ខុនដូ និង​សណ្ឋាគារ​។

លោក​បន្ត​ថា៖ «​កំណើន​នៃ​ការ​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា​ដោយសារ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា និង​ទំនាក់​ទំនង​ល្អ​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​»​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក គីម ហ៊ាង បាន​ថ្លែង​ថា​ចិន​បាន​វិនិយោគ​ច្រើន​ជាង​គេ​លើ​គ្រប់​ផ្នែក​នៅ​កម្ពុជា ប៉ុន្តែ​លោក​ថា​ក្រុមហ៊ុន​ចិន​មក​ស្រុក​ខ្មែរ​ជា​ក្រុមហ៊ុន​សាងសង់​ច្រើន​ជាង​ក្រុមហ៊ុន​វិនិយោគ ប៉ុន្តែ​ប្រសិន​ជា​មើល​ពី​ការ​វិនិយោគ​របស់​គាត់​នៅ​កម្ពុជា​ភាគច្រើន​គម្រោង​របស់​គាត់​ផ្តោត​លើ​ការ​លក់​សម្រាប់​គ្នា​គាត់​ច្រើន​ជាង​។

លោក​បន្ត​ថា សំណួរ​សួរ​ថា ហេតុអី​ចិន​មក​រក​ស៊ី​ច្រើន​នៅ​ស្រុក​ខ្មែរ​? គឺ​ដោយសារ​ទំនាក់​ទំនង​ល្អ​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​។

លោក​បន្ត​ថា៖ «​នៅ​ចំពោះ​មុខ​ស្ថានភាព​បែប​នេះ បើ​យើង​មាន​ដី​លក់​ចូរ​លក់​ទៅ​ទោះ​ជា​ពួកគេ​ទិញ​ក៏​នៅ​តែ​ជា​ដី​របស់​យើង ព្រោះ​ចិន​មិន​បាន​លើក​ដី​យើង​ទៅ​កាន់​ប្រទេស​គេ​បាន​ឡើយ​»​។

លោក​បន្ត​ថា៖ «​បើ​គេ​សាងសង់​ច្រើន​ហើយ​លើស​តម្រូវការ​ក៏​អគារ​នោះ​នៅ​ក្នុង​ប្រទេស​របស់​យើង​ដដែល ហេតុនេះ​កុំ​គិត​វែង​ពេក និង​កុំ​គិត​ថា​គេ​រក​ទីផ្សារ​នៅ​ឯណា សំខាន់​ធ្វើ​យ៉ាង​ណា​ឲ្យ​គេ​បោះទុន​ចូល​មក​គឺ​យើង​ចំណេញ​ហើយ​»​។

លោក ជា វេង សមាជិក​ក្រុម​ប្រឹក្សាភិបាល​នៃ​សមាគម​ពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា​បាន​ថ្លែង​ថា​វត្តមាន​អ្នក​វិនិយោគ​ចិន​នៅ​កម្ពុជា​ច្រើន​ដោយសារ​កម្ពុជា​មាន​ឱកាស​ល្អ​សម្រាប់​ការ​វិនិយោគ តម្លៃ​ដី​នៅ​ធូរ​ថ្លែ​ដែល​ធ្វើឲ្យ​ពួកគេ​អាច​រក​ប្រាក់​ចំណេញ​បាន​ហើយ​បរិយាកាស​វិនិយោគ​លក្ខខណ្ឌ​ច្បាប់​អំណោយផល សុទ្ធតែ​ជា​កត្តា​ទាក់ទាញ​អ្នក​វិនិយោគ​ចិន​មក​កម្ពុជា​។

លោក​បន្ត​ថា៖ «​ខ្ញុំ​គិត​ថា​អ្នក​វិនិយោគ និង​អ្នក​ទេសចរ​ចិន​នឹង​មក​កម្ពុជា​កាន់តែ​ច្រើន​ថែម​ទៀត​»​។ លោក​បន្ថែម​​ថា៖ «​ការ​ផ្តោត​លើ​ទីផ្សារ​របស់​អ្នក​វិនិយោគ​ចិន​គឺ​ចម្រុះ​មិន​ថា​តែ​ជនជាតិ​ចិន​នោះ​ទេ​អ្នក​ណា​ទិញ​ក៏​ពួកគេ​លក់​ដែរ​នេះ​តាម​អ្វី​ដែល​ខ្ញុំ​មើល​ឃើញ​ជាក់ស្តែង​»៕

Source From : Phnom Penh Post 

Latest News

LATEST EXCLUSIVE LISTING

Apartment For Sale
Chrang Chamres 1,Russey Keo
USD 168,000.00
Flat House For Sale
Phnom Penh Thmei,Sen Sok
USD 159,000.00
Flat House For Sale
Boeng Trabek,Chamkarmon
USD 830,000.00
Flat House For Sale
Prek Pra,Meanchey
USD 170,000.00
Villa For Sale
Phnom Penh Thmei,Sen Sok
USD 310,000.00

CVEA MEMBERS