តើអ្នកត្រៀមខ្លួនឬនៅសម្រាប់ការផ្លាស់ប្តូរបែបផែនរស់នៅថ្មីនៅក្រុងភ្នំពេញ?

Languages

hostgator domain coupon
  • 1a
  • 1b
  • 2a
  • 3a
  • 4a
  • ava 1
  • ava 2
  • ava 4
  • zillennium

  • c21

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 

ភ្នំពេញ តើអ្នកធ្លាប់ស្រម័យទេ ពីការកកស្ទះចរាចរណ៍ដ៏អាក្រក់នៅទីក្រុងភ្នំពេញ ដូចទីក្រុងបាងកកនាពេលអនាគត? ហើយអ្នកបានរៀនពីបច្ចេកវិទ្យាថ្មីៗ អ្វីខ្លះ ដើម្បីធ្វើឲ្យគុណភាពជីវិតរបស់អ្នកកាន់តែប្រសើរឡើង?។

យោងតាមការសិក្សាថ្មីៗនេះរបស់ក្រុមហ៊ុនUrban Living Solutionបានរកឃើញថានៅឆ្នាំ២០៣០ចំនួនប្រជាពលរដ្ឋរស់នៅទីក្រុងភ្នំពេញ នឹងកើនដល់៤លាននាក់ ដែលនឹងធ្វើឲ្យ​បែបផែននៃការរស់នៅក្នុងទីក្រុងភ្នំពេញផ្លាស់ប្តូរ ហើយចំនួនយុវជនវ័យក្មេងដែ​លមានភាពស៊ីវិល័យនឹងរស់នៅតាមខុនដូច្រើន ដោយសារកត្តាប្រជាសាស្រ្ត ការកកស្ទះចរាចរក្នុងទីក្រុង ការរីកចំរើនបច្ចេកវិទ្យា ដែលធ្វើឲ្យជីវិតពួកគេកាន់​តែ​មានភាពងាយស្រួលក្នុងការរស់នៅ។

ការសិក្សាថ្មីនេះបានព្យាករណ៍ថា សេវាកម្មជាច្រើននឹងរីកចម្រើនដូចជា សេវាកម្មតាក់ស៊ី អាហារ ភេសជ្ជៈ និងសេវាកម្មជាច្រើនទៀត ពីព្រោះនាពេលអនាគត ប្រជាជនពួកគេមិនចាំបាច់ទៅទិញអាហារនោះទេ ពួកគេអាចកំម៉ង់អាហារមកកាន់លំនៅដ្ឋាន ឬកន្លែងធ្វើការរបស់ខ្លួន ហើយនិន្នាការនេះកំពុងកើត​មានរួចទៅហើយនៅកម្ពុជា។

យោងតាមការសិក្សារបស់ក្រុមហ៊ុន អចលនទ្រព្យលំដាប់អន្តរជាតិCBRE Cambodiaបានរកឃើញថា គិតរហូតដល់ដំណាច់ឆ្នាំនេះ ខុនដូចំនួន៧០០០យូនីតទៀតនឹងដាក់ចូលទីផ្សារ ដែលធ្វើឲ្យចំនួនខុនដូដាក់ដំនើរការលើទីផ្សារកើនឡើងដល់១២០០០យូនីត។

នាយិកាក្រុមហ៊ុនCBRE Cambodiaអ្នកនាងអាន សុធីតាបានថ្លែងឲ្យដឹង ការលក់ខុនដូនៅតែដំណើការ សម្រាប់ខុនដូដែលផ្តោតលើ​ប្រជាជនមានជីវភាពមធ្យម ប៉ុន្តែខុនដូដែលមានតំលៃថ្លៃ ផ្តោតលើប្រជាជនមានជីវ​ភាពធូរធារខ្លាំងមានការលក់យឺតបន្តិច។ អ្នកនាងបន្តថា និន្នាការនៃការរស់នៅខុនដូរបស់ប្រជាជន​នៅទីក្រុងភ្នំពេញ មានសភាពដូចជាទីក្រុងក្នុងតំបន់ដូចជា ទីក្រុងបាងកក ទីក្រុងកូឡាឡាំពួរជាដើម វាត្រូវការពេលវេលា ដើម្បីធ្វើឲ្យប្រជាជនផ្លាស់ប្តូរការគិត និងរស់នៅតាមរបៀបថ្មី។

អ្នកនាងបន្តថា “វាមិនមានអ្វីគួរឲ្យបារម្ភនោះទេ បើទោះ​ជាមានការបារម្ភពី​ការផ្គត់ផ្គង់លើសតម្រូវការក្តី ប៉ុន្តែទីផ្សារជាក់ស្តែងមិនមានបញ្ហានោះទេ”។

អគ្គនាយកក្រុមហ៊ុនCentury21 Mekongលោកច្រឹក សុខនីមបានថ្លែងថា ចំនួនប្រជាពលរដ្ឋខ្មែរទិញ និងរស់នៅតាមខុនដូកំពុងកើនឡើង ប៉ុន្តែមិនទាន់មាន​កំណើនខ្ពស់ខ្លាំងនោះទេ វាត្រូវការពេលវេលា៥ទៅ១០ឆ្នាំទៀត ដើម្បីផ្លាស់ប្តូរការគិតរបស់ប្រជាពលរដ្ឋ។

ភាគហ៊ុននៃគំរោងក្រុមហ៊ុនលំនៅដ្ឋានអ៊ិលកម្ពុជាភ្នំពេញលោកទុយ ប៊ុនបានមានប្រសាសន៍ឲ្យដឹងនាពេលថ្មីៗនេះថាអតិថិជនរបស់លោកភាគច្រើនជាជនជាតិខ្មែរ មានន័យក ណ្តាល ពិសេសអ្នកទើបរៀបការរួចថ្មីៗ បានមកទិញគំរោងរបស់លោក ទោះជាពួកគេលំបាកបន្តិចក្តី ប៉ុន្តែពួកគេអាចរស់នៅបាន ជាក់ស្តែងគំរោងទី១ និងទី២របស់លោកដែលបានបញ្ចប់ការសាងសង់ មានអ្នកមករស់នៅប្រមាណ៧០ភាគរយ និងគំរោងទី៣ ដែលទើបបញ្ចប់ការសាងសង់មានអ្នកមករស់នៅប្រមាណ៥០ភាគរយផងដែរ។

អ្នកវិនិយោគខុនដូប្រណីតដ៏ល្បីឈ្មោះ គឺលោកឧកញ៉ាសៀ រិទ្ឋីអគ្គនាយកក្រុមហ៊ុនWorld Bridge Land Groupដែលបានវិនិយោគទឹកប្រាក់រាប់រយលានដុល្លារលើគំរោងThe Bridge, The PeAkនិងគំរោងKOWLOON Bayបានមើលឃើញនិន្នាការថ្មីនេះកំពុងផ្លាស់ប្តូរ ហើយលោកមានសុទិដ្ឋិនិយម ដោយបានថ្លែងថាលោក​មើលមិនឃើញបញ្ហានោះទេ ប៉ុន្តែវានឹងជាបញ្ហាប្រសិនជាម្ចាស់ខុនដូសាងសង់​មិនផ្តោតសំខាន់លើទីតាំង មិនមានគំរោងផែនការ និងជំនាញច្បាស់លាស់។លោកបន្តថា ខុនដូដែលប្រឈមនឹងបញ្ហាដែលស្ថិតនៅទីតាំងមិនសមស្រប និង​មិនមានមូលដ្ឋានទុនវិនិយោគគ្រប់គ្រាន់។

លោកបន្តថា “ខុនដូរបស់ខ្ញុំផ្តោតសំខាន់លើទីតាំង គុណភាពសំណង់ និងមានមូលដ្ឋានទុនវិនិយោគរឹងមាំ ហើយខ្ញុំមិនមែនលក់ផ្ទះតែ​មួយមុខទេ តែខ្ញុំលក់Lifestyle”៕

Source From : Property Area

 

Latest News

LATEST EXCLUSIVE LISTING

Villa For Sale
Niroth,Meanchey
USD 1,100,000.00
Flat House For Sale
Prek Pra,Meanchey
USD 68,000.00
Flat House For Sale
Dangkao,Dangkao
USD 73,000.00
Flat House For Sale
Boeng Keng Kang III,Chamkarmon
USD 295,000.00
Apartment For Sale
Chrang Chamres 1,Russey Keo
USD 168,000.00

CVEA MEMBERS