សណ្ឋាគារ​ប្រណីត​ថ្មី​ចំនួន ៦ ​នឹង​លេច​ឡើង​នៅ​ទីក្រុង​ដាក្កា

Languages

hostgator domain coupon
  • 1a
  • 1b
  • 2a
  • 3a
  • 4a
  • ava 1
  • ava 2
  • ava 4
  • THE SEAGATE SUITE

  • THE SEAGATE SUITE

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
រថយន្ត​ ១ ​គ្រឿង​កំពុង​បើក​ឆ្លងកាត់​ការដ្ឋាន​សាងសង់​សណ្ឋាគារ​ប្រណីត​ ១ ​កន្លែង​នៅ​ក្នុង​ទីក្រុង​ដាក្កា​របស់​ប្រទេស​បង់ក្លាដែស​។ រូបថត The Daily Star

ទីក្រុង​ដាក្កា​កំពុង​រៀបចំ​ខ្លូន​ដើម្បី​ស្វាគមន៍​សណ្ឋាគារ​ខ្នាត​អន្តរជាតិ​ចំនួន​ ៦ ​ដែល​នឹង​មក​ដល់​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ ហើយ​ដែល​ការ​មក​ដល់​នេះ​គឺជា​លទ្ធផល​នៃ​លំហូរ​ចូល​នៃ​អ្នក​ជំនួញ​ទៅ​កាន់​ប្រទេស​បង់ក្លាដែស​។

លោក Md Jashim Uddin អនុប្រធាន​ក្រុមហ៊ុន Bengal Group of Industries ដែល​កំពុង​សាងសង់​សណ្ឋាគារ​មាន​បន្ទប់​ស្នាក់នៅ​សរុប​ ៣៧០ ​ក្នុង​តំបន់ Niketan ​នៃ​រដ្ឋធានី​ដាក្កា បាន​និយាយ​ថា៖ «​សេដ្ឋកិច្ច​កំពុង​កើនឡើង ហើយ​ចំនួន​ភ្ញៀវទេសចរ​ក៏​កើនឡើង​ផង​ដែរ​»​។

អចលនទ្រព្យ​នេះ​នឹង​ត្រូវ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​សណ្ឋាគារ​របស់​ប្រទេស​ស្វ៊ីស Swissôtel Hotels and Resorts​។ លោក Md Jashim Uddin បន្ថែម​ថា៖ «​យើង​ចង់​បង្កើត​សណ្ឋាគារ​ពាណិជ្ជកម្ម​ដ៏ប្រណីត​មួយ​ដែល​សណ្ឋាគារ​បែប​នេះ​មិន​ទាន់​មាន​នៅក្នុង​ទីក្រុង​ដាក្កា​នោះ​ទេ​»​។

Bengal មិនមែន​ជា​ក្រុមហ៊ុន​ក្នុង​ស្រុក​តែ​មួយ​គត់​ដែល​បាន​ចំណាយ​ប្រាក់​ដើម្បី​ពង្រីក​ផ្ទាំង​ទស្សនីយភាព​នៃ​សណ្ឋាគារ​ប្រណីត​របស់​រដ្ឋធានី​នេះ​ទេ នៅ​ពេល​នេះ​ក៏​មាន​ក្រុមហ៊ុន​ដូចជា Jamuna Marium និង Premier កំពុង​តែ​ចូលរួម​ផង​ដែរ​។

ឱកាស​អាជីវកម្ម​ថ្មីៗ​បាន​លេច​ឡើង​ជាច្រើន​សម្រាប់​ការស្ថាបនា​ហេដ្ឋា​រចនាសម្ព័ន្ធ​ធំៗ​ដូចជា​ស្ពាន Padma រោងចក្រ​ផលិត​ថាមពលនុយក្លេអ៊ែរ Rooppur ផ្លូវ​រថភ្លើង​ក្រោម​ដី និង​ស្ថានីយ​ឧស្ម័ន​ធម្មជាតិ​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​លំហូរ​នៃ​អ្នក​ជំនួញ​ដែល​ទាក់ទិន​នឹង​ឧស្សាហកម្ម​កាត់ដេរ​ត្រូវ​បាន​ព្យាករ​ថា​នឹង​មាន​ទំហំ​ធំ​ជាង​មុន​ ខណៈ​ដែល​ពួកគេ​មាន​គោលដៅ​នាំចេញ​ទៅ​កាន់​ទីផ្សារ​បរទេស​ឲ្យ​បាន​ចំនួន​ ៥០ ​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​ ២០២១​។

បើ​សរុប​ទៅ​សណ្ឋាគារ​ថ្មីៗ​ត្រូវ​គេ​រំពឹង​ថា​នឹង​នាំ​មក​នូវ​ការវិនិយោគ​ប្រហែល​ជាង​ ៦៣៦ ​លាន​ដុល្លារ​។

បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន Marium Group កំពុង​សាងសង់​សណ្ឋាគារ​ ១ ​ដែល​មាន​ចំនួន​ ២០០ ​បន្ទប់​នៅ​តំបន់ Hatirjheel ក្រោម​ទុនវិនិយោគ​ប្រហែល​ ១៧៧ ​លាន​ដុល្លារ​។ អគារ​នេះ​នឹង​ត្រូវ​គេ​ដាក់​ឈ្មោះ​ថា Holiday Inn ហើយ​ត្រូវ​គេ​រំពឹង​ថា​នឹង​បើក​ទ្វារ​ស្វាគមន៍​ភ្ញៀវ​នៅ​ចុង​ឆ្នាំ​នេះ​។

លោក Alam Ahmed នាយក​គ្រប់គ្រង​សណ្ឋាគារ Holiday Inn បាន​និយាយ​ថា​៖ «​ទីក្រុង​នេះ​មាន​តម្រូវការ​សណ្ឋាគារ​ប្រណីត​យ៉ាង​ច្រើន​។ បើ​និយាយ​ទៅ​តម្រូវការ​គឺ​ច្រើន​ជាង​អ្វី​ដែល​កំពុង​មាន​នាពេល​នេះ​»​។

ក្រុមហ៊ុន Jamuna Group បាន​សហការ​ជាមួយ Marriott International ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ដើម្បី​សាងសង់​សណ្ឋាគារ JW Marriott Dhaka ​ដែល​មាន​ចំនួន​ ៧០០ ​បន្ទប់​។ សណ្ឋាគារ​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ឧទ្យាន Jamuna Future Park នៃ​តំបន់ Progoti Sarani​។

ក្រុមហ៊ុន Premier Group កំពុង​សាងសង់ Courtyard by Marriot ដែល​ជា​ក្រុមហ៊ុន​សាខា​របស់ JW Marriott នៅក្នុង​តំបន់ Gulshan​។ Unique Group ដែល​ជា​ក្រុមហ៊ុន​មេ​របស់ Westin Dhaka កំពុង​តែ​ស្ថាបនា Sheraton Dhaka នៅ Banani ខណៈ​ដែល​សណ្ឋាគារ Lakeshore បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ ១ ​របស់​ប្រទេស​ថៃ Dusit International ដើម្បី​បង្កើត​អាជីវកម្ម​សណ្ឋាគារ​មួយ​នៅ Uttara ដែល​ចំណាយ​ប្រាក់​ជិត​ ១៨ ​លាន​ដុល្លារ​អាមេរិក​។

នៅ​ពេល​ដែល​អចលនទ្រព្យ​ទាំងអស់​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ ការផ្គត់ផ្គង់​បន្ទប់​សណ្ឋាគារ​ប្រណីត​នៅ​ទីក្រុង​ដាក្កា​នឹង​កើនឡើង​លើស​ពី​ ២ ​ដង​ដោយ​នឹង​មាន​ចំនួន​រហូត​ដល់​ ៣០០០ ​បន្ទប់ ខណៈ​ពេល​នេះ​មាន​ត្រឹម​តែ​ ១២៥០ ​បន្ទប់​ប៉ុណ្ណោះ​។

លោក MA Awal ប្រធាន​ផ្នែក​លក់​ និង​ទីផ្សារ​ប្រចាំ​ក្រុមហ៊ុន Pan Pacific Sonargaon Dhaka បាន​និយាយ​ថា​ការ​កើនឡើង​នៃ​ចំនួន​សណ្ឋាគារ​ប្រណីត នឹង​ធ្វើ​ឲ្យ​មាន​ការ​ប្រកួតប្រជែង​កាន់តែ​ខ្លាំង​ហើយ​តម្លៃ​សម្រាប់​បន្ទប់​ស្នាក់នៅ​នឹង​អាច​ធ្លាក់​ចុះ​ខ្លះ​។

លោក Shahidus Sadeque នាយក​ផ្នែក​ទីផ្សារ និង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់ InterContinental Dhaka ដែល​ជា​សណ្ឋាគារ​ត្រូវ​គេ​រំពឹង​ថា​នឹង​បើក​ទទួល​ស្វាគមន៍​ភ្ញៀវ​នៅ​ចុង​ឆ្នាំ​នេះ​បាន​និយាយ​ថា កំណើន​សេដ្ឋកិច្ច​មាន​ភាពរឹងមាំ​ក្នុង​រយៈពេល​ ៥-៦ ​ឆ្នាំ​ចុងក្រោយ​នេះ ប៉ុន្តែ​ចំនួន​សណ្ឋាគារ​លំដាប់​អន្តរជាតិ​មិន​បាន​កើនឡើង​នោះ​ទេ​។

លោក​បាន​បន្ថែម​ថា៖ «​ទីផ្សារ​របស់​យើង​មិន​មាន​ការផ្គត់ផ្គង់​គ្រប់គ្រាន់​ទេ​។ យើង​មាន​តែ​ម៉ាក​សណ្ឋាគារ​អន្តរជាតិ​ចំនួន​ ៦ ​ប៉ុណ្ណោះ ខណៈ​ពេល​ដែល Kolkata (​ប្រទេស​ឥណ្ឌា​) មាន​សណ្ឋាគារ​បែប​នេះ​ច្រើន​ជាង​ ១២»​។

បច្ចុប្បន្ន​មាន​សណ្ឋាគារ​អន្តរជាតិ​ចំនួន​ ៥ ​កំពុង​បម្រើការ​នៅ​ទីក្រុង​ដាក្កា ដូចជា ក្រុមហ៊ុន Marriott International ដែល​មាន​ដូចជា Le Meridien និង Westin រួមទាំង​ម៉ាក​ផ្សេង​ទៀត​ដូចជា Radisson, Pan Pacific និង Amari ជាដើម​។

យោង​តាម​លោក Syed Mehran Hussain អ្នក​គ្រប់គ្រង​ទីផ្សារ​នៃ Four Points by Sheraton ដែល​បាន​ចាប់​ផ្តើម​ប្រតិបត្តិការ​កាលពី​ឆ្នាំ​មុន​នោះ​បាន​មាន​ប្រសាសន៍​ថា​មាន​ចំនួន​មនុស្ស​ប្រហែល​ ៣.១ ​លាន​នាក់​ដែល​បាន​ធ្វើ​ដំណើរ​មក​ប្រទេស​បង់ក្លាដែស​ក្នុង​រយៈពេល​ ៦ ​ឆ្នាំ​ចុង​ក្រោយ​នេះ​ហើយ​អត្រា​ស្នាក់​នៅ​ជា​មធ្យម​នៅ​សណ្ឋាគារ​លំដាប់​ខ្ពស់​នៅ​ទីក្រុង​ដាក្កា​មាន​ចំនួន ៦០ ​ទៅ​ ៧០ ​ភាគរយ​។ ចំនួន​នេះ​កំពុង​កើន​ឡើង​ពី​ ១ ​ថ្ងៃ​ទៅ​ ១ ​ថ្ងៃ​ជាមួយ​នឹង​ការកើនឡើង​នៃ​ចំនួន​ភ្ញៀវទេសចរ​ផង​ដែរ​»៕

The Daily Star/ANN

Source From : Phnom Penh Post

 

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Land For Sale
Chorm Chao,Porsenchey
USD 470,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 158,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 185,000.00
Flat House For Sale
Trapang Krasang,Porsenchey
USD 60,000.00
Land For Sale
Chorm Chao,Porsenchey
USD 140,000.00

CVEA MEMBERS