តម្លៃ​ផ្ទះ​នៅ សិង្ហបុរី បាន​កើនឡើង​យ៉ាង​លឿន​ក្នុង​ត្រីមាស​ទី​ ១

Languages

hostgator domain coupon
  • 1a
  • 1b
  • 2a
  • 3a
  • 4a
  • ava 1
  • ava 2
  • ava 4
  • zillennium

  • c21

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
ទិដ្ឋភាព​អគារ​ខ្ពស់​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​។ រូបថត សហការី

តម្លៃ​ផ្ទះ​នៅ​សិង្ហបុរី​បាន​កើនឡើង​ ៣,៩ ​ភាគរយ​នៅ​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០១៨ ដែល​តួលេខ​នេះ​គឺ​លឿន​ជាង​ត្រីមាស​ចុង​ក្រោយ​នៃ​ឆ្នាំ​ ២០១៧ ដែល​មាន​ចំនួន​ ០,៨ ​ភាគរយ​។ នេះ​បើ​យោង​តាម​សន្ទស្សន៍​តម្លៃ​អចលនទ្រព្យ​ដែល​ចេញ​ផ្សាយ​ដោយ​អាជ្ញាធរ​អភិវឌ្ឍន៍​ទីក្រុង​កាលពី​ចុង​ខែ​មេសា​កន្លង​មក​។

PropNex Realty បាន​ឱ្យ​ដឹង​ថា​នេះ​មិន​ត្រឹម​តែ​បង្ហាញ​ពី​តម្លៃ​កើនឡើង​នៅ​ ៣ ​ត្រីមាស​ជាប់ៗ​គ្នា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ការ​កើនឡើង​ខ្ពស់​បំផុត​ចាប់​តាំងពី​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០១០ ផង​ដែរ​។

ប្រភេទ​ផ្ទះល្វែង​បាន​បង្ហាញ​ពី​កំណើន​ខ្ពស់​ជាង​ ៤,៤ ​ភាគរយ​បើ​ធៀប​ទៅ​នឹង​ការឡើង ០,៨ ​ភាគរយ​កាលពី​ត្រីមាស​មុន​។ ស្រដៀង​គ្នា​នេះ​ដែរ​តម្លៃ​ដីធ្លី​កើនឡើង​ ១,៩ ​ភាគរយ​បើ​ធៀប​នឹង​កំណើន​ ០,៥ ​ភាគរយ​។

ក្រុមហ៊ុន ProNex បាន​កត់សម្គាល់​ថា Outside Central Region (OCR) បាន​បង្ហាញ​ពី​ការកើនឡើង​ធំ​បំផុត​ដោយ​តម្លៃ​កើន​ពី​ ០,៨ ​ភាគរយ​ដល់​ ៥,៦ ​ភាគរយ​ដែល​ជា​ការកើនឡើង​ខ្ពស់​បំផុត​ចាប់​តាំងពី​កំណើន​ ៥,៧ ​ភាគរយ កាលពី​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០១០​។

នៅ​តំបន់​ល្អ​បំផុត (CCR) តម្លៃ​ផ្ទះល្វែង​បាន​កើនឡើង​ ៥,៥ ​ភាគរយ​នៅ​ត្រីមាស​ទី​ ១ បន្ទាប់ពី​កើនឡើង​ត្រឹមតែ​ ១,៤ ​ភាគរយ​នៅ​ត្រីមាស​ចុងក្រោយ​នៃ​ឆ្នាំ​ ២០១៧ ខណៈ​តំបន់​ភាគ​កណ្តាល​មាន​ការ​កើនឡើង​តិចតួច​គឺ​ ០,៤ ​ទៅ​ ១,២ ​ភាគរយ​។

លោក Leong Boon Hoe ប្រធាន​ផ្នែក​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន Sotheby's International Realty មាន​ប្រសាសន៍​ថា​៖ «​ការកើនឡើង​តម្លៃ​របស់ OCR ត្រូវ​បាន​ផ្តល់​ដោយ​តម្លៃ​ដ៏ខ្ពស់​ពី​ការ​លក់​ខុនដូ​ដែល​មាន​ចំនួន​ ៣២៩ ​យូនីត​របស់​ក្រុមហ៊ុន Tapestry ក៏ដូចជា​គម្រោង Kingsford Waterbay ដែល​មាន​ចំនួន​ ៩៥ ​យូនីត និង Parc Botannia មាន​ចំនួន​ ៨៤ ​យូនីត​។

ការកើនឡើង​តម្លៃ​របស់ CCR ត្រូវ​បាន​គាំទ្រ​ជា​ចម្បង​ដោយ​ ៤០ ​យូនីត​ដែល​បាន​លក់​នៅ New Futura, ចំនួន​ ១៥ ​យូនីត​នៅ 8 Hullet និង Martin Modern ចំនួន​ ៤១ ​យូនីត​។

លោក Ismail Gafoor អគ្គនាយក​ក្រុមហ៊ុន PropNex និយាយ​ថា៖ «​តួលេខ​ត្រីមាស​ទី​ ១ ​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​ងើប​ឡើង​វិញ​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​សិង្ហបុរី​»​។

ដោយ​សម្លឹង​ឆ្ពោះ​ទៅ​មុខ​លោក Ismail Gafoor រំពឹង​ថា​តម្លៃ​ផ្ទះ​នឹង​កើនឡើង​ ៥ ​ភាគរយ​សម្រាប់​ឆមាស​ទី​ ១ នៃ​ឆ្នាំ​ ២០១៨ ហើយ​នៅ​ចុង​ឆ្នាំ​នេះ​អាច​នឹង​កើន​ដល់​ចន្លោះ​ពី​ ៨ ទៅ​ ១០ ​ភាគរយ​៕

Source From : Phnom Penh Post

 

Latest News

LATEST EXCLUSIVE LISTING

Villa For Sale
Niroth,Meanchey
USD 1,100,000.00
Flat House For Sale
Prek Pra,Meanchey
USD 68,000.00
Flat House For Sale
Dangkao,Dangkao
USD 73,000.00
Flat House For Sale
Boeng Keng Kang III,Chamkarmon
USD 295,000.00
Apartment For Sale
Chrang Chamres 1,Russey Keo
USD 168,000.00

CVEA MEMBERS