Home

Languages

hostgator domain coupon
  • 1a
  • 1b
  • 2a
  • 3a
  • 4a
  • ava 1
  • ava 2
  • ava 4
  • zillennium

  • c21

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

1

ភ្នំពេញ៖ បន្ទាប់ពីក្លាយជាសមាជិក របស់សមាគមជាតិ អចលនទ្រព្យសហរដ្ឋអាមេរិក (National Association Of Realtor ឬ NAR) នៅព្រឹកថ្ងៃទី៣១ ខែតុលានេះ ថ្នាក់ដឹកនាំសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) បានដឹកនាំប្រតិភូរបស់ខ្លួនជាង ២០នាក់ ដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ របស់សមាគមលំដាប់ពិភពលោកនេះ គ្រាដែលនឹងមានតំណាង សមាគមជាសមាជិកចំនួន ៦៥ប្រទេស្មើនឹងជាង ២ម៉ឺននាក់ចូលរួម ។ លោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគម CVEA បានបញ្ជាក់ថា បេសកកម្មនេះ មានរយៈពេល ២សប្ដាហ៍ ក្រោមការដឹកនាំរបស់លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលសមាគម និងលោកឧកញ៉ា គុយ វ៉ាត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម និងសមាជិករបស់សមាគម ដើម្បីសិក្សាស្វែងយល់ពីបច្ចេកវិទ្យាថ្មីៗ ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម លើវិស័យដីធ្លី តាមរយៈការផ្លាស់ប្ដូរបទពិសោធន៍ ជាមួយបណ្ដាប្រទេសជាសមាជិករបស់ NAR ។ លោកថា «ជាទូទៅកិច្ចប្រជុំនេះ គឺនិយាយអំពីអនាគតកាល នៃការរកស៊ីវិស័យដីធ្លីលើពិភពលោក អីចឹងវាគឺជាឱកាសដ៏ល្អ ដែលអ្នករកស៊ីដីធ្លីលើពិភពលោកជួបជុំគ្នា ដើម្បីរៀនសូត្រពីគ្នាទៅវិញទៅមក ។ គម្រោងសំខាន់របស់យើងលើកនេះ គឺយើងចូលរួមកម្មវិធីមួយ ពោរពេញដោយការតាំងពិព័រណ៍ ការបណ្ដុះបណ្ដាល និងទំនាក់ទំនងជាសាកល ដើម្បីរៀនសូត្របន្ថែមពីស្ដង់ដារ ក្នុងការធ្វើអាជីវកម្មដីធី ក៏ដូចជាពង្រីកទីផ្សារដីធ្លីកម្ពុជា កាន់តែធំទូលាយលើពិភពលោកផងដែរ» ។ ដោយឡែកលោកឧកញ៉ា ចេង ខេង បានអះអាងថា ការរៀន គឺមិនចេះចប់នោះទេ ដូច្នេះវាគឺជាឱកាសដ៏ល្អ ដើម្បីរៀនសូត្រពីបច្ចេកវិទ្យា រកស៊ីដីធ្លីពីកិច្ចប្រជុំខាងលើ ។ លោកថា «ការទិញដូរដីធ្លី មិនមែនជារឿងសាមញ្ញនោះទេ វាមានរឿងជាច្រើន ធ្វើឲ្យមនុស្សក្លាយជាសេដ្ឋីក្នុងវិស័យដីធ្លី ។ ចឹងហើយពេលយើងទៅអាមេរិករាល់លើក យើងបានចំណេះដឹងថ្មីៗជាច្រើន ពិសេសពាក់ព័ន្ធនឹងបច្ចេកវិទ្យាក្នុងការទិញដូរ ធ្វើម៉េចថ្ងៃក្រោយឲ្យការទិញដូរដីធ្លី ស្ថិតក្នុងបាតដៃរបស់យើង មានន័យថា ការទិញដូដីធ្លី ២៥ខេត្តក្រុង មិនពិបាកដូចមុនឡើយ» ។ គួរបញ្ជាក់ថា នេះគឺជាលើកទី៣ ហើយ ដែលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ របស់សមាគមជាតិ អចលនទ្រព្យសហរដ្ឋអាមេរិក បន្ទាប់ពីក្លាយជាសមាជិក របស់សមាគមដីធ្លីលំដាប់ពិភពលោក បើគិតចាប់ពីឆ្នាំ២០១៦ ។ តាមរយៈការចូលរួមនេះ ក្រៅពីទទួលបានចំណេះដឹងថ្មី ពាក់ព័ន្ធនឹងការរកស៊ីដីធ្លី កម្ពុជាក៏បាននាំមកជាមួយ នូវក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី របស់អាមេរិក Keller Williams Realty (KW) យកមកប្រទេសកម្ពុជា ដែលគ្រោងសម្ពោធផ្លូវការ នាចុងឆ្នាំ២០១៨ ខាងមុខនេះផងដែរ ៕
3
3
3
3
3

1

កាលពីថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៨ វេលាម៉ោង ០៨:០០ព្រឹក ដល់ម៉ោង ១២:០០រសៀល នៅសាលប្រជុំជាន់ផ្ទាល់ដី អគារ " ឃ" នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តបតាមការអញ្ជើញរបស់ក្រសួង សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងតំណាងក្រុមហ៊ុនជាសមាជិកសមាគមដែលមានអាជ្ញាបណ្ណប្រកបអាជីវកម្មសេវាកម្មវាយតម្លៃ និងសេវាកម្មភ្នាក់ងារអចលនវត្ថុពីក្រសួងសេដ្ឋកិច្ចមួយចំនួនបាន ចូលរួមសិក្ខាសាលាផ្សព្វផ្សាយដល់ប្រតិបត្តិករ លើការអនុវត្តខ្លឹមសារប្រកាសស្ដីពី«ការគ្រប់គ្រងអាជីវកម្មផ្តល់សេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ» ដែលរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
3
3
3
3
3

1

តបតាមការអញ្ជើញរបស់សមាគមភ្នាក់ងារអចលនវត្ថុប្រទេសហ្វីលីពីន កាលពីថ្ងៃទី ៤-៦ ខែ តុលា ឆ្នាំ ២០១៨ បណ្ឌិត គីម ហ៊ាង ប្រធានសមាគម លោក ម៉ាន់ ច័ន្ទឌី អនុប្រធានសមាគម បានអញ្ជើញចូលរួមក្នុងអង្គសន្និបាត ប្រចាំឆ្នាំ របស់សមាគមភ្នាក់ងារអចលនវត្ថុប្រទេសហ្វីលីពីននៅទីក្រុងម៉ានីល ។ ក្នុងឱកាសនោះដែរបណ្ឌីត គីម ហ៊ាង និងលោក ម៉ាន់ ច័ន្ទឌី បានធ្វើបទបង្ហាញពីសក្តានុពល និងឱកាសក្នុងការវិនិយោគលើវស័យអចលនវត្ថុនៅព្រះរាជាណាចក្រកម្ពុជាជូនដល់អង្គសន្និបាតរបស់សមាគមអចលនវត្ថុនៃប្រទេសហ្វីលីពីន ដែលមានអ្នកចូលរួមប្រមាណ១ពាន់នាក់។
3
3
3
3
3

1

កាលពីថ្ងៃទី ៣ ខែ តុលា ឆ្នាំ ២០១៨ ក្រុមប្រឹក្សាភិបាលសមាគម CVEA ដែលអង្គនីតិប្រតិបត្តិបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី ៣ នៅសាលប្រជុំក្រុមហ៊ុន ស៊ីភីអិល។ អង្គប្រជុំបានប្រព្រឹត្តទៅតាមរបៀបវារៈដែលបានកំណត់ ដោយទទួលបាននូវលទ្ធផលវិជ្ជមានក្រោមបរិយាកាសរីករាយនឹងស្និទ្ធស្នាលក្រៃលែង។
3

1

កាលពីថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៨ ថ្នាក់ដឹកនាំការងារប្រតិបត្តិរបស់សមាគម CVEA លោក ម៉ាន់ ច័ន្ទឌី ដែលជាអនុប្រធានសមាគម បានចូលរួមជាវាគ្មិនកិត្តិយស ក្នុងកម្មវិធីសិក្ខាសលាអាជីវកម្មខ្នាតតូចនឹងមធ្យម ក្រោមប្រធានបទ៖ “របៀបរកថវិកាផ្គត់ផ្គង់អាជីវកម្មរបស់អ្នក និងគោលការណ៍ ២០ ចំនុចសម្រាប់អ្នកវិនិយោគអចលនទ្រព្យជើងថ្មី” នៅសាកលវិទ្យាល័យមានជ័យ ខេត្តបន្ទាយមានជ័យ។
3
3
3

Latest News

LATEST EXCLUSIVE LISTING

Apartment For Sale
Chrang Chamres 1,Russey Keo
USD 168,000.00
Flat House For Sale
Phnom Penh Thmei,Sen Sok
USD 159,000.00
Flat House For Sale
Boeng Trabek,Chamkarmon
USD 830,000.00
Flat House For Sale
Prek Pra,Meanchey
USD 170,000.00
Villa For Sale
Phnom Penh Thmei,Sen Sok
USD 310,000.00

CVEA MEMBERS