សមាគម បានរៀបចំ វេទិកាសាធារណៈស្តីអំពី បច្ចុប្បន្នភាព ឧស្សាហកម្មអចលនទ្រព្យនៅកម្ពុជា
  • 1a
  • 1b
  • 2a
  • 2b
  • 3a
  • 3b
  • 4a
  • 4b
  • ava 1
  • ava 2
  • ava 3
  • ava 4

CVEA-Website-homepage-ad

591

vtrust

TownCity

premuim housing

២០ ខែ សីហា ឆ្នាំ២០១៦ CVEA

1

សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានរៀបចំអង្គវេទិកាសាធារណៈស្តីអំពី បច្ចុប្បន្នភាព ឧស្សាហកម្មអចលនទ្រព្យនៅកម្ពុជា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ក្រោមអធិបតីភាព លោកប្រធានសមាគម លោកអនុប្រធានសមាគមទាំង៣រូប សមាជិកក្រុមប្រឹក្សាភិបាលសមាគម និងមន្រ្តីជំនាញជាន់ខ្ពស់ មកពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងវត្តមានវាគ្មិនកិត្តិយស អញ្ជើញមកពីក្រុមហ៊ុនពុះដីឡូតិ៍លក់ ក្រុមហ៊ុនសាងសង់បុរី ផ្ទះល្វែង និងខុនដូ និងមានការ អញ្ជើញចូលរួមពីបណ្តាវិស័យពាក់ព័ន្ធមួយចំនួនដូចជា អ្នកជំនួញ អ្នកអភិវឌ្ឍន៍គម្រោង អ្នកវិនិយោគ លើវិស័យអចលនទ្រព្យ ស្ថាប័នធនាគារ មេធាវី អង្គការ សមាគមនានា វិស័យឯកជនជាច្រើន និងសមាជិកសមាជិកា របស់សមាគមសរុបប្រមាណជាង៣០០នាក់បានចូលរួម។

អង្គវេទិកាសាធារណៈនេះបានពិភាក្សាអំពីប្រធានបទ បច្ចុប្បន្នភាព ឧស្សាហកម្មអចលនទ្រព្យ នៅកម្ពុជា ហើយវេទិកានេះបានលើកយកបញ្ហាធំៗសំខាន់ៗ៣ មកធ្វើការពិភាក្សាដោយលើកឡើងនូវទិដ្ឋភាពរួមសំខាន់ៗ គឺ៖ ទិដ្ឋភាពទូទៅ និងទិដ្ឋភាពផ្លូវច្បាប់, បញ្ហាប្រឈម និងឱកាសចំពោះអ្នកវិនិយោគ និងអភិវឌ្ឍន៍ផ្នែកពុះដីឡូលក់,ចំពោះអ្នកវិនិយោគ និងអភិវឌ្ឍន៍សាងសង់ លក់បូរី និងចំពោះអ្នកវិនិយោគ និងអភិវឌ្ឍន៍សាងសង់ លក់ខុនដូ។

ហើយក្នុងអង្គវេទិកា ក៏បានលើកយកបញ្ហាប្រឈម និងឱកាសរបស់ប្រទេសកម្ពុជាក្នុងសករាជ នៃសាកលភាវូបនីយកម្ម ក្នុងតំបន់ និងសកលផងដែរ។

កម្មវិធីទាំងមូលបានប្រព្រឹត្តិទៅប្រកបដោយរលូន និងប្រកបដោយលទ្ធផលវិជ្ជមានគួរឲ្យកត់សម្គាល់។សមាគមសូមថ្លែងអំណរគុណដល់ម្ចាស់ឧបត្ថម្ភកម្មវិធី និងដៃគូផ្សព្វផ្សាយព្រមទាំងសារព័ត៌មានជាតិនានា ដែលតែងតែគឧបត្ថម្ភ និងមានកិច្ចសហការល្អជាមួយសមាគម។

 
2
 
3
 
2
 
3
3
3
3
3
3
3

LATEST EXCLUSIVE LISTING

Villa For Sale
Phnom Penh Thmei,Sen Sok
USD 198,500.00
Apartment For Rent
Boeng Raing,Daun Penh
USD 1,540.00/Month
Apartment For Rent
Veal Vong,Prampi Makara
USD 1,200.00/Month
Apartment For Rent
Phsar Doeum Thkow,Chamkarmon
USD 480.00/Month
Apartment For Rent
Phsar Doeum Thkow,Chamkarmon
USD 400.00/Month
View All Exclusive Properties >>

CVEA MEMBERS