ថ្នាក់ដឹកនាំCVEAដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំប្រចាំឆ្នាំNARនៅអាមេរិកដែលមានអ្នកចូលរួមជាង២ម៉ឺននាក់

Languages

hostgator domain coupon
  • 3d
  • 3c
  • 3b
  • 3aa
  • realestate ads

Poster Furum - Copy

vtrust

1

ភ្នំពេញ៖ បន្ទាប់ពីក្លាយជាសមាជិក របស់សមាគមជាតិ អចលនទ្រព្យសហរដ្ឋអាមេរិក (National Association Of Realtor ឬ NAR) នៅព្រឹកថ្ងៃទី៣១ ខែតុលានេះ ថ្នាក់ដឹកនាំសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) បានដឹកនាំប្រតិភូរបស់ខ្លួនជាង ២០នាក់ ដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ របស់សមាគមលំដាប់ពិភពលោកនេះ គ្រាដែលនឹងមានតំណាង សមាគមជាសមាជិកចំនួន ៦៥ប្រទេស្មើនឹងជាង ២ម៉ឺននាក់ចូលរួម ។ លោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគម CVEA បានបញ្ជាក់ថា បេសកកម្មនេះ មានរយៈពេល ២សប្ដាហ៍ ក្រោមការដឹកនាំរបស់លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលសមាគម និងលោកឧកញ៉ា គុយ វ៉ាត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម និងសមាជិករបស់សមាគម ដើម្បីសិក្សាស្វែងយល់ពីបច្ចេកវិទ្យាថ្មីៗ ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម លើវិស័យដីធ្លី តាមរយៈការផ្លាស់ប្ដូរបទពិសោធន៍ ជាមួយបណ្ដាប្រទេសជាសមាជិករបស់ NAR ។ លោកថា «ជាទូទៅកិច្ចប្រជុំនេះ គឺនិយាយអំពីអនាគតកាល នៃការរកស៊ីវិស័យដីធ្លីលើពិភពលោក អីចឹងវាគឺជាឱកាសដ៏ល្អ ដែលអ្នករកស៊ីដីធ្លីលើពិភពលោកជួបជុំគ្នា ដើម្បីរៀនសូត្រពីគ្នាទៅវិញទៅមក ។ គម្រោងសំខាន់របស់យើងលើកនេះ គឺយើងចូលរួមកម្មវិធីមួយ ពោរពេញដោយការតាំងពិព័រណ៍ ការបណ្ដុះបណ្ដាល និងទំនាក់ទំនងជាសាកល ដើម្បីរៀនសូត្របន្ថែមពីស្ដង់ដារ ក្នុងការធ្វើអាជីវកម្មដីធី ក៏ដូចជាពង្រីកទីផ្សារដីធ្លីកម្ពុជា កាន់តែធំទូលាយលើពិភពលោកផងដែរ» ។ ដោយឡែកលោកឧកញ៉ា ចេង ខេង បានអះអាងថា ការរៀន គឺមិនចេះចប់នោះទេ ដូច្នេះវាគឺជាឱកាសដ៏ល្អ ដើម្បីរៀនសូត្រពីបច្ចេកវិទ្យា រកស៊ីដីធ្លីពីកិច្ចប្រជុំខាងលើ ។ លោកថា «ការទិញដូរដីធ្លី មិនមែនជារឿងសាមញ្ញនោះទេ វាមានរឿងជាច្រើន ធ្វើឲ្យមនុស្សក្លាយជាសេដ្ឋីក្នុងវិស័យដីធ្លី ។ ចឹងហើយពេលយើងទៅអាមេរិករាល់លើក យើងបានចំណេះដឹងថ្មីៗជាច្រើន ពិសេសពាក់ព័ន្ធនឹងបច្ចេកវិទ្យាក្នុងការទិញដូរ ធ្វើម៉េចថ្ងៃក្រោយឲ្យការទិញដូរដីធ្លី ស្ថិតក្នុងបាតដៃរបស់យើង មានន័យថា ការទិញដូដីធ្លី ២៥ខេត្តក្រុង មិនពិបាកដូចមុនឡើយ» ។ គួរបញ្ជាក់ថា នេះគឺជាលើកទី៣ ហើយ ដែលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ របស់សមាគមជាតិ អចលនទ្រព្យសហរដ្ឋអាមេរិក បន្ទាប់ពីក្លាយជាសមាជិក របស់សមាគមដីធ្លីលំដាប់ពិភពលោក បើគិតចាប់ពីឆ្នាំ២០១៦ ។ តាមរយៈការចូលរួមនេះ ក្រៅពីទទួលបានចំណេះដឹងថ្មី ពាក់ព័ន្ធនឹងការរកស៊ីដីធ្លី កម្ពុជាក៏បាននាំមកជាមួយ នូវក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី របស់អាមេរិក Keller Williams Realty (KW) យកមកប្រទេសកម្ពុជា ដែលគ្រោងសម្ពោធផ្លូវការ នាចុងឆ្នាំ២០១៨ ខាងមុខនេះផងដែរ ៕
3
3
3
3
3

LATEST EXCLUSIVE LISTING

Villa For Sale
Niroth,Meanchey
USD 1,100,000.00
Flat House For Sale
Prek Pra,Meanchey
USD 68,000.00
Flat House For Sale
Dangkao,Dangkao
USD 73,000.00
Flat House For Sale
Boeng Keng Kang III,Chamkarmon
USD 295,000.00
Apartment For Sale
Chrang Chamres 1,Russey Keo
USD 168,000.00

CVEA MEMBERS