សមាគមអចលនវត្ថុកម្ពុជា និងសមាគមអចលទ្រព្យអាមេរិក រួមគ្នាផ្សព្វផ្សាយចំណេះដឹងផ្នែកអចលនទ្រព្យអន្ដរជាតិ និងវិស័យអចលនទ្រព្យសម្រាប់ទីផ្សារក្នុងស្រុកដល់ពលរដ្ឋខ្មែរ

Languages

hostgator domain coupon
  • 3d
  • 3c
  • 3b
  • 3aa
  • CVEA-website 1

CIPS Poster

vtrust

 

(ភ្នំពេញ)៖ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានសហការជាមួយ អ្នកជំនាញមកពីសមាគមអចនលទ្រព្យសហរដ្ឋអាមេរិក (National Association of Realtors) ហៅកាត់ថា (NAR) រួមគ្នារៀបចំវគ្គសិក្សាស្តីពីក្រុមប្រឹក្សារអចលនទ្រព្យផ្នែកលំនៅដ្ឋាន (Residential Real Estate Council) ហៅកាត់ថា (RRC) ជូនដល់សាធារណជនកម្ពុជា។

វគ្គសិក្សាស្ដីពីក្រុមប្រឹក្សារអចលនទ្រព្យផ្នែកលំនៅដ្ឋានេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ ចំណេះដឹងផ្នែកអចលនទ្រព្យដល់សាធារណៈជន ដើម្បីសិក្សាស្វែងយល់ពី វិស័យអចលនទ្រព្យអន្ដរជាតិ និងវិស័យអចលនទ្រព្យសម្រាប់ទីផ្សារក្នុងស្រុក។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាឲ្យដឹងថា «នេះជាលើកដំបូងរបស់កម្ពុជា ដែលបានរៀបចំវគ្គសិក្សាស្ដីពី RRC ដោយមានការចូលរួមពី អ្នកជំនាញមកពីសហរដ្ឋអាមេរិក ចូលរួមចែករំលែកបទពិសោធន៍ ដល់សាធារណជនកម្ពុជា ឲ្យដឹងបន្ថែមទៀតពី វិស័យអចលនទ្រព្យនៅអន្ដរជាតិ និងវិស័យអចលនទ្រព្យ សម្រាប់ទីផ្សារក្នុងស្រុក»។

លោកបន្ដថា អ្នកជំនាញទាំងអស់បានអញ្ជើញមកពីសហរដ្ឋអាមេរិក គឺពួកគាត់នឹងចូលរួមចែករំលែក បទពិសោធន៍លើវិស័យអចលនទ្រព្យ ដល់អ្នកទាំងអស់ដែលបានចូលរួមសិក្សានៅទីនេះ ហើយពួកគាត់សុទ្ធសឹងតែជាអ្នកមានបទពិសោធន៍ជាង៣០ឆ្នាំ លើការគ្រប់គ្រងវិស័យអចលនទ្រព្យ ដោយមានក្រុមហ៊ុន និងបុគ្គលិកជាច្រើនបម្រើការងារ។

លោកបញ្ជាក់ថា សម្រាប់វគ្គសិក្សា RRC នេះជាចំណុចចាប់ផ្ដើមរបស់ក្រុមការងារ ដែលបានធ្វើការជាមួយតំណាងនៅ NAR ដើម្បីឲ្យពួកគាត់មកចែករំលែកបទពិសោធន៍ ពាក់ព័ន្ធជាមួយវគ្គសិក្សាស្ដីពី ក្រុមប្រឹក្សារអចលនទ្រព្យផ្នែកលំនៅដ្ឋាននេះ។ កត្តាដែលនាំឲ្យសមាគម អញ្ជើញពួកគាត់មកចូលរួម ដោយសារតែសំលឹងឃើញថា ពួកគាត់ជាអ្នកដែលមានបទពិសោធន៍ច្រើនឆ្នាំលើវិស័យនេះ និងចង់ចែករំលែកអំពី វិស័យអចលនទ្រព្យលើទីផ្សារអន្ដរជាតិ ឲ្យបានទូលំទូលាយ។

លោក Michael Burkhard អគ្គនាយកនៃ RRC បានថ្លែងថា ថ្ងៃនេះនឹងមានការចែករំលែកពី របៀបផ្ដល់សេវាកម្មដល់អតិថិជន ដើម្បីផ្ដល់សេវាកម្មប្រកបដោយវិជ្ជាជីវៈ។ ក្នុងនោះក៏នឹងមានការចែករំលែកអំពី យុទ្ធសាស្រ្ដធ្វើទីផ្សារ, ផែនការធ្វើអាជីវកម្មលំនៅដ្ឋានជាដើម។

លោកបន្ថែមថា បន្ទាប់ពីការចូលរួមចែករំលែកនេះសង្ឃឹមថា សិក្ខាកាមនឹងទទួលបានចំណេះដឹង កាន់តែទូលំទូលាយលើផ្នែកផ្ដល់សេវាកម្ម, ផ្នែកទីផ្សារ និងយកទៅអនុវត្តន៍ការងារ ប្រកបដោយជោគជ័យ៕

Latest News

ភ្នំពេញ៖ សមាគមវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា...

LATEST EXCLUSIVE LISTING

Villa For Sale
Niroth,Meanchey
USD 1,100,000.00
Flat House For Sale
Prek Pra,Meanchey
USD 68,000.00
Flat House For Sale
Dangkao,Dangkao
USD 73,000.00
Flat House For Sale
Boeng Keng Kang III,Chamkarmon
USD 295,000.00
Apartment For Sale
Chrang Chamres 1,Russey Keo
USD 168,000.00

CVEA MEMBERS