សមាគម CVEA គ្រោងរៀបចំកម្មវិធីពិសេសមួយជួយដល់ក្រុមហ៊ុនអចលនទ្រព្យដែលជាសមាជិក

Languages

hostgator domain coupon
  • 3d
  • 3c
  • 3b
  • 3aa
  • CVEA-website 1

CIPS Poster

vtrust

 

ភ្នំពេញ៖ សមាគមវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានរៀបចំកម្មវិធី Real Estate Business Support Program  ដែលជាកម្មវិធីមួយសម្រាប់ប្រធានក្រុមហ៊ុនអចលនទ្រព្យ ដែលជាសមាជិកទាំងអស់របស់CVEA ដើម្បីផ្តល់នូវយុទ្ធសាស្ត្រ និងការគ្រប់គ្រងថ្មីឱ្យ កាន់តែរីកចម្រើនទៅមុខ។

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីជួយសម្របសម្រួល និងប្រឹក្សាយោបល់ជូនដល់ក្រុមហ៊ុនសមាជិកសមាគមផ្នែកពាណិជ្ជកម្ម រួមមាន ការរៀបចំធ្វើផែនការយុទ្ធសាស្រ្តសម្រាប់ក្រុមហ៊ុន ការគ្រប់គ្រងភា្នក់ងារអចលនវត្ថុ ការរៀបចំធ្វើការងារប្រចាំថ្ងៃ និងការប្រឹក្សាយោបល់នានា ដើម្បីជួយគាំទ្រដល់ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនសមាជិកទាំងអស់ឱ្យកាន់តែប្រសើរឡើង។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA)  បានប្រាប់ KHB Media ថា ជារៀងរាល់មួយខែម្តង CVEA នឹងរៀបចំកម្មវិធីនេះ សម្រាប់ជួយដល់សមាជិកថ្មីៗណា ដែលទើបតែចាប់ផ្តើមរកស៊ីក្នុងអាជីពនេះ កុំឱ្យពួកគេមានអារម្មណ៍តែលតោល ដោយទទួលបានការប្រឹក្សាយោបល់ពីអ្នកដែលមានបទពិសោធន៍ ១០ឬ ២០ឆ្នាំក្នុងវិស័យអចលនវត្ថុ។

លោកបន្តថា កម្មវិធីនេះ នឹងអាចផ្តល់នូវប្រឹក្សាយោបល់ដល់ក្រុមហ៊ុន ដែលជាសមាជិករបស់សមាគម ទៅលើអាជីវកម្មនៅក្នុងវិស័យអចលនវត្ថុ ក្នុងការដឹកនាំក្រុមហ៊ុនរបស់ពួកគេ។

កម្មវិធីនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១០:០០ នាទីព្រឹក រហូតដល់ ១២:០០ នាទីរសៀល នៅការិយាល័យនៃសមាគមវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA)

អាស្រ័យហេតុនេះ ប្រសិនបើ លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ជាប្រធានក្រុមហ៊ុនសមាជិករបស់សមាគម ដែលមានបំណងចង់ជួបធ្វើការពិភាក្សា និងប្រឹក្សាយោបល់ សូមទំនាក់ទំនងមកកាន់លេខាធិការដ្ឋានសមាគម នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕

ទូរសព្ទលេខ៖ ០១០ ៥១០ ២៥៩ | ០១៧ ៦១៥ ៨៩៤

 

 

Latest News

ភ្នំពេញ៖ សមាគមវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា...

LATEST EXCLUSIVE LISTING

Villa For Sale
Niroth,Meanchey
USD 1,100,000.00
Flat House For Sale
Prek Pra,Meanchey
USD 68,000.00
Flat House For Sale
Dangkao,Dangkao
USD 73,000.00
Flat House For Sale
Boeng Keng Kang III,Chamkarmon
USD 295,000.00
Apartment For Sale
Chrang Chamres 1,Russey Keo
USD 168,000.00

CVEA MEMBERS