Association Activities

banner activities

vtrust

forest harmony

c21 Zillion

 

កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ០៩:០០ ព្រឹក លោក ម៉ាន់ ច័ន្ទឌី អនុប្រធានសមាគម CVEA អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាស្ដីពី ស្ថានភាពវិស័យសំណង់ និងអចលនទ្រព្យ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានគោលនយោបាយ ដោយមានការចូលរួមពីមន្រ្តីជំនាញ និងតំណាងវិស័យឯកជនដែលជាភ្នាក់ងារអចលនទ្រព្យ និងក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន សំណង់ និងអចលនទ្រព្យនៅកម្ពុជា។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងប្រមូលធាតុចូលថ្មីៗ ដើម្បីវាយតម្លៃ និងស្វែងយល់អំពីស្ថានភាពវិស័យសំណង់ និងអចលនទ្រព្យ កាលានុវត្ដភាព និងបញ្ហាប្រឈមនានា។

 

កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ សមាគម CVEA បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលប្រចាំត្រីមាសទី ៣ នៅសាលប្រជុំក្រុមហ៊ុន ស៊ីភីអិល។ អង្គប្រជុំបានប្រព្រឹត្តទៅតាមរបៀបវារៈដែលបានកំណត់ ដោយទទួលបាននូវលទ្ធផលវិជ្ជមានក្រោមបរិយាកាសរីករាយនឹងស្និទ្ធស្នាលក្រៃលែង។

 

ជប៉ុន៖ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) នឹងចូលរួមក្នុងសន្និសីទអចលនទ្រព្យអន្តរជាតិប្រចាំឆ្នាំ២០១៩ នៅប្រទេសជប៉ុន ក្នុងខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីបង្កើនកិច្ចទំនាក់ទំនង និងពង្រីកសក្តានុពលលើការវិនិយោគក្នុងវិស័យអចលនទ្រព្យរវាងប្រទេសទាំងពីរ។

សមាគមអ្នកវាយតម្លៃ និង​ ភ្នាក់ងារអចលនវត្ថុកម្ពុជា បានជូនដំណឹងដល់ក្រុមហ៊ុនជាសមាជិកទាំងអស់ដើម្បីជ្រាបថា ប្រធានសមាគមអមដំណើរដោយថ្នាក់ដឹកនំា នឹងដឹកនាំប្រតិភូចម្រុះ អញ្ជើញទៅចូលរួមក្នុងសន្និសីទអចលនទ្រព្យអន្តរជាតិប្រចាំឆ្នាំ២០១៩ (JAPAN International Real Estate Conference 2019) នៅថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

តាមការបញ្ជាក់របស់ CVEA ការចូលរួមសន្និសីទនេះ ក្នុងគោលបំណងបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេសពង្រីកការវិនិយោគលើវិស័យឧស្សាហកម្មអចលនទ្រព្យឱ្យកាន់តែរីកចម្រើនថែមទៀតជាមួយនឹងក្រុមហ៊ុនកម្ពុជា និងជប៉ុន។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមក្រុមហ៊ុនសមាជិកទាំងអស់ដែលមានបំណងចូលរួម សូមទំនាក់ទំនង លោកស្រី តាំង ហួរ អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា តាមរយៈលេខទូរស័ព្ទ៖ ០១២ ៦០១ ៤៤២ ឱ្យបានមុនថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ។ សម្រាប់ព័ត៍មានបន្ថែម ០១០ ៥១០ ២៥៩| ០១៧ ៦១៥ ៨៩៤| ០១៦ ៨៩៩ ០៣០។

 

JULY, 1st 2019 By CVEA

កាលពីនារសៀល ថ្ងៃសុក្រ ២កេីត​ ខែស្រាពណ៏​ឆ្នាំកុរ​ ឯកស័ក ព.ស. ២៥៦៣​ ត្រូវនឹងថ្ងៃទី០២​ខែសីហា​ ឆ្នាំ២០១៩ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាត្រូវបានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាស្តីពី​ ការចង់ក្រងសន្ទស្សន៍ថ្លៃអចលនវត្ថុជាមួយអ្នកជំនាញការមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ក្រោមអធិបតីភាព ​ឯកឧត្តម​ ម៉ី​ វ៉ាន់​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុកជា​អគ្គនាយក​នៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ​ និងសមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា នៅទីស្តីការក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​។

JULY, 1st 2019 By CVEA

កាលពីថ្ងៃចន្ទ ១៤ រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ លោក ច្រឹក សុខនីម ប្រធានសមាគម, លោក វ៉ន ចាន់ថន អនុប្រធាន ប្រតិបត្តិសមាគម, លោក ម៉ាន់ ច័ន្ទឌី អនុប្រធានសមាគម, លោក ពឹង សេរី អនុប្រធានសមាគម បានទទួលស្វាគម៍ និងព្រមទាំងធ្វើការពិភាក្សាលើការងារមួយចំនួនជាមួយ លោកស្រី Lieu Nguyen ដែលជាតំណាង National Association of Realtor (USA) ។

Latest News

កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩...
109400
កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩...
108180

LATEST EXCLUSIVE LISTING

Villa For Sale
Niroth,Meanchey
USD 1,100,000.00
Flat House For Sale
Prek Pra,Meanchey
USD 68,000.00
Flat House For Sale
Dangkao,Dangkao
USD 73,000.00
Flat House For Sale
Boeng Keng Kang III,Chamkarmon
USD 295,000.00
Apartment For Sale
Chrang Chamres 1,Russey Keo
USD 168,000.00