Print 

 

កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ០៩:០០ ព្រឹក លោក ម៉ាន់ ច័ន្ទឌី អនុប្រធានសមាគម CVEA អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាស្ដីពី ស្ថានភាពវិស័យសំណង់ និងអចលនទ្រព្យ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានគោលនយោបាយ ដោយមានការចូលរួមពីមន្រ្តីជំនាញ និងតំណាងវិស័យឯកជនដែលជាភ្នាក់ងារអចលនទ្រព្យ និងក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន សំណង់ និងអចលនទ្រព្យនៅកម្ពុជា។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងប្រមូលធាតុចូលថ្មីៗ ដើម្បីវាយតម្លៃ និងស្វែងយល់អំពីស្ថានភាពវិស័យសំណង់ និងអចលនទ្រព្យ កាលានុវត្ដភាព និងបញ្ហាប្រឈមនានា។