Association Activities

banner activities

vtrust

forest harmony

c21 Zillion

 

ដោយ ៖ រ៉ាណេត

ភ្នំពេញៈ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា (CVEA) បានសហការជាមួយNational Association of Realtors (NAR)របស់សហរដ្ឋអាមេរិក រៀបចំបើកវគ្គសិក្សាស្ដីពី Certified International Property Specialist (CIPS) ដើម្បីចែករំលែកចំណេះដឹង និងបណ្តុះបណ្តាលជំនាញផ្នែកអចលនទ្រព្យ។

ក្នុងគោលបំណងផ្សព្វផ្សាយនូវចំណេះដឹង និងជំនាញផ្នែកអចលនទ្រព្យជាតិ និងអន្តរជាតិដល់បណ្តាសាធារណៈជន ជាពិសេសអ្នកដែលស្ថិតនៅក្នុងវិស័យ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា បានសហកាតជាមួយស្ថាប័ន National Association of Realtors (NAR) របស់សហរដ្ឋអាមេរិក បើកវគ្គបណ្តុះបណ្តាល ជំនាញអចលនទ្រព្យអន្តរជាតិ (Certified International Property Specialist (CIPS)។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ក្នុងពិធីបើកកម្មវិធីខាងលើនេះថា វគ្គសិក្សានេះមានរយៈពេល៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ ក្រោមការបណ្តុះបណ្តាលពីលោក Furhad Waquad ដែលជាអ្នកមានជំនាញ និងចំណេះដឹងខ្ពស់ផ្នែកទីផ្សារអចលទ្រព្យអន្តរជាតិ។

លោកបន្តទៀតថា “សម្រាប់អ្នកដែលចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលនេះ នឹងទទួលបានចំណេះដឹងបន្ថែម ពីទីផ្សារអចលនទ្រព្យក្នុងស្រុក ទីផ្សារអចលនទ្រព្យ និងមុខជំនួញផ្សេងៗ ដែលពាក់ព័ន្ធនៅក្នុងសហរដ្ឋអាមេរិក ទីផ្សារនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ទីផ្សារអចលនទ្រព្យអន្តរជាតិ ក៏ដូចជាទីផ្សារនៅតំបន់អឺរ៉ុបផងដែរ (Local Markets, The Business of U.S Real Estate, Asia/Pacific & International Real Estate, The Americas & International Real Estate, Europe & International Real Estate)”។

លោកបានបន្តទៀតថា ជាក់ស្ដែងសិក្ខាកាម ដែលចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលជំនាញពិសេសមួយនេះ ភាគច្រើនជាថ្នាក់ដឹកនាំតាមក្រុមហ៊ុនអចលនទ្រព្យ អ្នកវិនិយោគអចលនទ្រព្យ,ពាណិជ្ជករ និងបុគ្គលដែលពាក់ព័ន្ធ ហើយក្រោយពេលបញ្ចប់ការសិក្សា នឹងមានការប្រគល់វិញ្ញាបនបត្របញ្ជាក់ពីគុណភាព នៃការទទួលបានចំណេះដឹង និងជំនាញយ៉ាងពិតប្រាកដ៕

 

ភ្នំពេញ៖ សមាគមវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានរៀបចំកម្មវិធី Real Estate Business Support Program  ដែលជាកម្មវិធីមួយសម្រាប់ប្រធានក្រុមហ៊ុនអចលនទ្រព្យ ដែលជាសមាជិកទាំងអស់របស់CVEA ដើម្បីផ្តល់នូវយុទ្ធសាស្ត្រ និងការគ្រប់គ្រងថ្មីឱ្យ កាន់តែរីកចម្រើនទៅមុខ។

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីជួយសម្របសម្រួល និងប្រឹក្សាយោបល់ជូនដល់ក្រុមហ៊ុនសមាជិកសមាគមផ្នែកពាណិជ្ជកម្ម រួមមាន ការរៀបចំធ្វើផែនការយុទ្ធសាស្រ្តសម្រាប់ក្រុមហ៊ុន ការគ្រប់គ្រងភា្នក់ងារអចលនវត្ថុ ការរៀបចំធ្វើការងារប្រចាំថ្ងៃ និងការប្រឹក្សាយោបល់នានា ដើម្បីជួយគាំទ្រដល់ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនសមាជិកទាំងអស់ឱ្យកាន់តែប្រសើរឡើង។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA)  បានប្រាប់ KHB Media ថា ជារៀងរាល់មួយខែម្តង CVEA នឹងរៀបចំកម្មវិធីនេះ សម្រាប់ជួយដល់សមាជិកថ្មីៗណា ដែលទើបតែចាប់ផ្តើមរកស៊ីក្នុងអាជីពនេះ កុំឱ្យពួកគេមានអារម្មណ៍តែលតោល ដោយទទួលបានការប្រឹក្សាយោបល់ពីអ្នកដែលមានបទពិសោធន៍ ១០ឬ ២០ឆ្នាំក្នុងវិស័យអចលនវត្ថុ។

លោកបន្តថា កម្មវិធីនេះ នឹងអាចផ្តល់នូវប្រឹក្សាយោបល់ដល់ក្រុមហ៊ុន ដែលជាសមាជិករបស់សមាគម ទៅលើអាជីវកម្មនៅក្នុងវិស័យអចលនវត្ថុ ក្នុងការដឹកនាំក្រុមហ៊ុនរបស់ពួកគេ។

កម្មវិធីនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១០:០០ នាទីព្រឹក រហូតដល់ ១២:០០ នាទីរសៀល នៅការិយាល័យនៃសមាគមវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA)

អាស្រ័យហេតុនេះ ប្រសិនបើ លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ជាប្រធានក្រុមហ៊ុនសមាជិករបស់សមាគម ដែលមានបំណងចង់ជួបធ្វើការពិភាក្សា និងប្រឹក្សាយោបល់ សូមទំនាក់ទំនងមកកាន់លេខាធិការដ្ឋានសមាគម នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕

ទូរសព្ទលេខ៖ ០១០ ៥១០ ២៥៩ | ០១៧ ៦១៥ ៨៩៤

 

 

 

(ភ្នំពេញ)៖ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានសហការជាមួយ អ្នកជំនាញមកពីសមាគមអចនលទ្រព្យសហរដ្ឋអាមេរិក (National Association of Realtors) ហៅកាត់ថា (NAR) រួមគ្នារៀបចំវគ្គសិក្សាស្តីពីក្រុមប្រឹក្សារអចលនទ្រព្យផ្នែកលំនៅដ្ឋាន (Residential Real Estate Council) ហៅកាត់ថា (RRC) ជូនដល់សាធារណជនកម្ពុជា។

វគ្គសិក្សាស្ដីពីក្រុមប្រឹក្សារអចលនទ្រព្យផ្នែកលំនៅដ្ឋានេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ ចំណេះដឹងផ្នែកអចលនទ្រព្យដល់សាធារណៈជន ដើម្បីសិក្សាស្វែងយល់ពី វិស័យអចលនទ្រព្យអន្ដរជាតិ និងវិស័យអចលនទ្រព្យសម្រាប់ទីផ្សារក្នុងស្រុក។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាឲ្យដឹងថា «នេះជាលើកដំបូងរបស់កម្ពុជា ដែលបានរៀបចំវគ្គសិក្សាស្ដីពី RRC ដោយមានការចូលរួមពី អ្នកជំនាញមកពីសហរដ្ឋអាមេរិក ចូលរួមចែករំលែកបទពិសោធន៍ ដល់សាធារណជនកម្ពុជា ឲ្យដឹងបន្ថែមទៀតពី វិស័យអចលនទ្រព្យនៅអន្ដរជាតិ និងវិស័យអចលនទ្រព្យ សម្រាប់ទីផ្សារក្នុងស្រុក»។

លោកបន្ដថា អ្នកជំនាញទាំងអស់បានអញ្ជើញមកពីសហរដ្ឋអាមេរិក គឺពួកគាត់នឹងចូលរួមចែករំលែក បទពិសោធន៍លើវិស័យអចលនទ្រព្យ ដល់អ្នកទាំងអស់ដែលបានចូលរួមសិក្សានៅទីនេះ ហើយពួកគាត់សុទ្ធសឹងតែជាអ្នកមានបទពិសោធន៍ជាង៣០ឆ្នាំ លើការគ្រប់គ្រងវិស័យអចលនទ្រព្យ ដោយមានក្រុមហ៊ុន និងបុគ្គលិកជាច្រើនបម្រើការងារ។

លោកបញ្ជាក់ថា សម្រាប់វគ្គសិក្សា RRC នេះជាចំណុចចាប់ផ្ដើមរបស់ក្រុមការងារ ដែលបានធ្វើការជាមួយតំណាងនៅ NAR ដើម្បីឲ្យពួកគាត់មកចែករំលែកបទពិសោធន៍ ពាក់ព័ន្ធជាមួយវគ្គសិក្សាស្ដីពី ក្រុមប្រឹក្សារអចលនទ្រព្យផ្នែកលំនៅដ្ឋាននេះ។ កត្តាដែលនាំឲ្យសមាគម អញ្ជើញពួកគាត់មកចូលរួម ដោយសារតែសំលឹងឃើញថា ពួកគាត់ជាអ្នកដែលមានបទពិសោធន៍ច្រើនឆ្នាំលើវិស័យនេះ និងចង់ចែករំលែកអំពី វិស័យអចលនទ្រព្យលើទីផ្សារអន្ដរជាតិ ឲ្យបានទូលំទូលាយ។

លោក Michael Burkhard អគ្គនាយកនៃ RRC បានថ្លែងថា ថ្ងៃនេះនឹងមានការចែករំលែកពី របៀបផ្ដល់សេវាកម្មដល់អតិថិជន ដើម្បីផ្ដល់សេវាកម្មប្រកបដោយវិជ្ជាជីវៈ។ ក្នុងនោះក៏នឹងមានការចែករំលែកអំពី យុទ្ធសាស្រ្ដធ្វើទីផ្សារ, ផែនការធ្វើអាជីវកម្មលំនៅដ្ឋានជាដើម។

លោកបន្ថែមថា បន្ទាប់ពីការចូលរួមចែករំលែកនេះសង្ឃឹមថា សិក្ខាកាមនឹងទទួលបានចំណេះដឹង កាន់តែទូលំទូលាយលើផ្នែកផ្ដល់សេវាកម្ម, ផ្នែកទីផ្សារ និងយកទៅអនុវត្តន៍ការងារ ប្រកបដោយជោគជ័យ៕

 

ភ្នំពេញ៖ សមាគមវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានរៀបចំកម្មវិធី Real Estate Business Support Program  ដែលជាកម្មវិធីមួយសម្រាប់ប្រធានក្រុមហ៊ុនអចលនទ្រព្យ ដែលជាសមាជិកទាំងអស់របស់CVEA ដើម្បីផ្តល់នូវយុទ្ធសាស្ត្រ និងការគ្រប់គ្រងថ្មីឱ្យ កាន់តែរីកចម្រើនទៅមុខ។

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីជួយសម្របសម្រួល និងប្រឹក្សាយោបល់ជូនដល់ក្រុមហ៊ុនសមាជិកសមាគមផ្នែកពាណិជ្ជកម្ម រួមមាន ការរៀបចំធ្វើផែនការយុទ្ធសាស្រ្តសម្រាប់ក្រុមហ៊ុន ការគ្រប់គ្រងភា្នក់ងារអចលនវត្ថុ ការរៀបចំធ្វើការងារប្រចាំថ្ងៃ និងការប្រឹក្សាយោបល់នានា ដើម្បីជួយគាំទ្រដល់ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនសមាជិកទាំងអស់ឱ្យកាន់តែប្រសើរឡើង។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA)  បានប្រាប់ KHB Media ថា ជារៀងរាល់មួយខែម្តង CVEA នឹងរៀបចំកម្មវិធីនេះ សម្រាប់ជួយដល់សមាជិកថ្មីៗណា ដែលទើបតែចាប់ផ្តើមរកស៊ីក្នុងអាជីពនេះ កុំឱ្យពួកគេមានអារម្មណ៍តែលតោល ដោយទទួលបានការប្រឹក្សាយោបល់ពីអ្នកដែលមានបទពិសោធន៍ ១០ឬ ២០ឆ្នាំក្នុងវិស័យអចលនវត្ថុ។

លោកបន្តថា កម្មវិធីនេះ នឹងអាចផ្តល់នូវប្រឹក្សាយោបល់ដល់ក្រុមហ៊ុន ដែលជាសមាជិករបស់សមាគម ទៅលើអាជីវកម្មនៅក្នុងវិស័យអចលនវត្ថុ ក្នុងការដឹកនាំក្រុមហ៊ុនរបស់ពួកគេ។

កម្មវិធីនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១០:០០ នាទីព្រឹក រហូតដល់ ១២:០០ នាទីរសៀល នៅការិយាល័យនៃសមាគមវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA)

អាស្រ័យហេតុនេះ ប្រសិនបើ លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ជាប្រធានក្រុមហ៊ុនសមាជិករបស់សមាគម ដែលមានបំណងចង់ជួបធ្វើការពិភាក្សា និងប្រឹក្សាយោបល់ សូមទំនាក់ទំនងមកកាន់លេខាធិការដ្ឋានសមាគម នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕

ទូរសព្ទលេខ៖ ០១០ ៥១០ ២៥៩ | ០១៧ ៦១៥ ៨៩៤

1

សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានសហការជាមួយ National Association of Realtors (NAR) របស់សហរដ្ឋអាមេរិក ដើម្បីរៀបចំបើកវគ្គសិក្សាស្តីពី Certified International Property Specialist (CIPS) ជាលើកដំបូងដែលប្រវត្តិសាស្រ្តនៃឧស្សាហកម្មអចលនវត្ថុនៅកម្ពុជា។ វគ្គសិក្សានេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២០ ដល់ ២៦ ខែ សីហា ឆ្នាំ ២០១៨ នៅសណ្ឋាគារណាហ្គាវើល (Nagaworld) និងសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា (Sofitel Phnom Penh Phokeethra) ។ គ្រូបបណ្តុះបណ្តាលត្រូវបានបញ្ជូនមកពី NAR ហើយ Certificate ក៏ត្រូវបានចេញដោយ NAR របស់សហរដ្ឋអាមេរិកផងដែរ។ ការរៀបចំវគ្គសិក្សានេះឡើងក្នុងគោលបំណងផ្សព្វផ្សាយចំណេះដឹងផ្នែកអចលនទ្រព្យដល់សាធារណៈជូនទូទៅដើម្បីសិក្សាស្វែងយល់ពីវិស័យអចលនទ្រព្យអន្ដរជាតិ និងសម្រាប់ទីផ្សារក្នុងស្រុកដែលមានដូចជា៖ 1.Global : Local Markets 2.The Business of U.S Real Estate 3.Asia/Pacific & International Real Estate 4.The Americas & International Real Estate 5.Europe & International Real Estate អ្នកដែលចូលរួមត្រូវតែជា : - ថ្នាក់ដឹកនាំតាមក្រុមហ៊ុនអចលនទ្រព្យ - អ្នកវិនិយោគអចលនទ្រព្យ - ពាណិជ្ជករ - និងបុគ្គលដែលពាក់ព័ន្ធ។
3
3

Latest News

កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩...
109410
កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩...
108180

LATEST EXCLUSIVE LISTING

Villa For Sale
Niroth,Meanchey
USD 1,100,000.00
Flat House For Sale
Prek Pra,Meanchey
USD 68,000.00
Flat House For Sale
Dangkao,Dangkao
USD 73,000.00
Flat House For Sale
Boeng Keng Kang III,Chamkarmon
USD 295,000.00
Apartment For Sale
Chrang Chamres 1,Russey Keo
USD 168,000.00