សមាគម CVEA ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយជាមួយអគ្គនាយកដ្ឋានពន្ធដារ

banner activities

CIPS Poster

vtrust

April, 24th 2019 By CVEA

កាលពីព្រឹកថ្ងៃពុធ ៥ រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានដឹកនាំ អនុប្រធានសមាគម និង សមាជិកសមាគម ចំនួន ៣៥ ក្រុមហ៊ុន ដើម្បីចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្តីពី "ការប្រមូលពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ, ពន្ធលើអចលនទ្រព្យ និងការត្រៀមអនុវត្តប្រកាសស្ដីពីការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ" ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានពន្ធដារ នៅសាលាប្រជុំជាន់ទី៦ បន្ទប់ ៦១១ ក្រោមអធិបតីភាពឯកឧត្តម កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ កិច្ចប្រជុំនេះធ្វើឡើង ក្នុងគោលបំណងដើម្បី ផ្សព្វផ្សាយ និងប្រកាសស្ដីពី ការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រាចំពោះការផ្ទេរសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដល់ម្ចាស់អចលនទ្រព្យ កិច្ចប្រជុំនេះបានបិទបញ្ចប់នៅវេលាម៉ោង ១២:០០ នាទីថ្ងៃត្រង់ នាថ្ងៃខែ និងឆ្នាំដដែរ ក្រោមបរិយាកាស រីករាយ យោគយល់ ប្រកបដោយផ្លែផ្កា។

Latest News

ភ្នំពេញ៖ សមាគមវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា...

LATEST EXCLUSIVE LISTING

Villa For Sale
Niroth,Meanchey
USD 1,100,000.00
Flat House For Sale
Prek Pra,Meanchey
USD 68,000.00
Flat House For Sale
Dangkao,Dangkao
USD 73,000.00
Flat House For Sale
Boeng Keng Kang III,Chamkarmon
USD 295,000.00
Apartment For Sale
Chrang Chamres 1,Russey Keo
USD 168,000.00