ប្រធាន CVEA នឹង​ដឹកនាំ​សមាជិក​ជិត៣៥រូប ចូលរួម​កិច្ចប្រជុំ​សមាគម​អចលនទ្រព្យអាស៊ាន​នៅ​ប្រទេសជប៉ុន

banner activities

vtrust

forest harmony

c21 Zillion

 

​ដោយ​ ៖ រ៉ា​ណេត

ភ្នំពេញ​ ៖ នៅ​ត្រឹម​ព្រឹក​ថ្ងៃទី២​ ខែកញ្ញា​ ឆ្នាំ២០១៩​ ព្រឹកមិញ​នេះ​ គណៈប្រតិភូ​តំណាង​ក្រុមហ៊ុន​អចលនទ្រព្យ​កម្ពុជា​សរុប​ចំនួន៤១នាក់​ បាន​ទៅដល់​ប្រទេស​ជប៉ុន​ហើយ​ក្រោម​ការដឹកនាំ​ដោយ​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលវត្ថុ​កម្ពុជា​ ដើម្បី​ស្វែងយល់​ និង​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ទីផ្សារ​អចលនទ្រព្យ​ និង​កៀងគរ​ក្រុម​អ្នក​វិនិយោគ​អន្តរជាតិ​ចូល​មកកាន់​កម្ពុជា​បន្ថែម​ទៀត​ ។

លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ (CVEA​) កាលពីយប់មិញ​នេះ​ បាន​ដឹកនាំ​ប្រតិភូ​ និង​សមាជិកសមាគម​សរុប​ ៤១នាក់​ ទៅ​ចូលរួម​កិច្ចប្រជុំ​អចលនទ្រព្យ​អន្ដរ​ជាតិ​ IREC​ ឆ្នាំ២០១៩​ នៅ​ប្រទេស​ជប៉ុន​ ដែល​ចាប់ផ្តើម​ពី​ថ្ងៃទី០២​ ដល់​ថ្ងៃទី០៤​ ខែកញ្ញា​ ឆ្នាំ២០១៩​ ។មុន​ចាកចេញ​ពី​ព្រលា​នយន្តហោះ​ភ្នំពេញ​ – អន្តរជាតិ​ ប្រធាន​សមាគម​ CVEA​ បាន​ចាត់ទុកថា​ការចូលរួម​នេះ​ គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​អ្នករក​ស៊ី​វិស័យ​ អចលនទ្រព្យ​កម្ពុជា​ ដែល​ត្រូវ​រៀនសូត្រ​ពី​បណ្ដា​ប្រទេស​រីកចម្រើន​លើ​ពិភពលោក​ ពិសេស​ម្ចាស់ផ្ទះ​ជប៉ុន​ ។

លើស​ពីនេះ​ លោក​ក៏បាន​ត្រៀម​ នូវ​ប្រធានបទ​សំ​ខាន់​ៗ ដើម្បី​ផ្សព្វផ្សាយ​អំពី​សក្ដានុពល​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​កៀងគរ​អ្នក​វិនិយោគ​បរទេស​ផង​ដែរ​ ។លោក​ ច្រឹក​ សុ​ខនីម​ បាន​បញ្ជាក់​ថា​ “នេះ​គឺជា​ឱកាស​ដ៏​ល្អ​ ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​បរទេស​មកកាន់​កម្ពុជា​ និង​ពី​កម្ពុជា​ទៅតាម​ប្រទេស​ក្នុង​តំបន់​អាស៊ាន​”។

លោក​បាន​បន្ត​ទៀត​ថា​ “ខ្ញុំ​បាន​ត្រៀម​ធ្វើ​បទ​បង្ហាញ​ ដោយ​លើកយក​ចំណុច​សំ​ខាន់​ៗមួយចំនួន​ ពិសេស​ផ្ដោត​លើ​ប្រទេស​កម្ពុជា​ ហេតុអ្វី​ត្រូវ​វិនិយោគ​នៅ​កម្ពុជា​ ដើម្បី​ឱ្យ​អ្នក​វិនិយោគ​បរទេស​បាន​យល់​ និង​ស្គាល់​ច្បាស់​ពី​ប្រទេស​កម្ពុជា​”។

ជាមួយនឹង​មហា​ព្រឹត្តិ​ការណ៍​ស្ដី​អំពី​ទីផ្សារ​អចលនទ្រព្យ​ជាសាកល​ និង​ការ​វិនិយោគ​នេះ​ លោក​ ច្រឹក​ សុ​ខនីម​ បាន​គូសបញ្ជាក់​ថា​ “ IREC​ ឬ International​ Real​ Estate​ Conference​ គឺជា​ព្រឹត្តិ​ការណ៍​ផ្សព្វផ្សាយ​ និង​ផ្លាស់ប្ដូរ​ចំណេះដឹង​ផ្នែក​អចលនទ្រព្យ​ រវាង​អ្នកជំនួញ​វិស័យ​អចលនទ្រព្យ​ ដោយ​ផ្អែកលើ​ស្ថានភាព​បច្ចុប្បន្ន​ និង​អនាគត​ នៃ​ទីផ្សារ​អចលនទ្រព្យ​ តាម​ប្រទេស​នី​មួយ​ៗ” ។

លោក​បាន​បញ្ជាក់​ថា​ “ IREC​ ជាផ្នែក​មួយ​ដ៏​សំខាន់​របស់​សមាគម​អចលនទ្រព្យ​ពិភពលោក​ National​ Association​ of​ Realtors​ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ ហើយ​បាន​ផ្ដោត​សំខាន់​ពាក់ព័ន្ធ​នឹង​វិស័យ​អចលនទ្រព្យ​ក្នុង​តំបន់​អាស៊ាន​”។

វត្តមាន​របស់​មហា​ព្រឹត្តិ​ការណ៍​ IREC​ បាន​ធ្វើ​ឱ្យ​ប្រទេស​ដែល​មានឱកាស​រៀបចំ​មហា​ព្រឹត្តិ​ការណ៍​ប្រចាំឆ្នាំ​ ទទួល​បាន​ឱកាស​ និង​ភាពល្អ​ប្រសើរ​ជាច្រើន​ ទាំង​វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​ ទាំង​វិស័យ​សេដ្ឋកិច្ច​ រហូត​ធ្វើ​ឱ្យ​បណ្តា​ប្រទេស​នានា​ជាស​មា​ជិ​កធ្វើការ​ប្រកួតប្រជែង​ និង​ដាក់ពាក្យ​ស្នើសុំ​ជាច្រើន​ឆ្នាំ​ ទោប​អាច​មានឱកាស​។

ដោយ​មើលឃើញ​ពី​ភាពល្អ​ប្រសើរ​ខាងលើ​នេះ​ សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលវត្ថុ​កម្ពុជា​ បាន​បង្ហើប​ប្រាប់​ពី​គម្រោង​របស់​ខ្លួន​ក្នុងនាម​ជា​អ្នកតំណាង​កម្ពុជា​បាន​ត្រៀមខ្លួន​ប្រកួតប្រជែង​ធ្វើ​ម្ចាស់ផ្ទះ​ កិច្ចប្រជុំ​អចលនទ្រព្យ​អន្ដរ​ជាតិនេះ​នៅ​ថ្ងៃ​អនាគត​៕

Latest News

កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩...
109390
កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩...
108180

LATEST EXCLUSIVE LISTING

Villa For Sale
Niroth,Meanchey
USD 1,100,000.00
Flat House For Sale
Prek Pra,Meanchey
USD 68,000.00
Flat House For Sale
Dangkao,Dangkao
USD 73,000.00
Flat House For Sale
Boeng Keng Kang III,Chamkarmon
USD 295,000.00
Apartment For Sale
Chrang Chamres 1,Russey Keo
USD 168,000.00