សិក្ខាកាមវគ្គបណ្តុះបណ្តាលជំនាញ “វិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុ” ជំនាន់ទី ១

Languages

hostgator domain coupon
  • 1a
  • 1b
  • 2a
  • 3a
  • 4a
  • ava 1
  • ava 2
  • ava 4
  • zillennium

  • c21

vtrust

December 28th 2018 CVEA

សិក្ខាកាមវគ្គបណ្តុះបណ្តាលជំនាញ “វិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុ” ជំនាន់ទី ១ ជាងពីររយនាក់ ទទួលបានវិញ្ញាបនបត្របញ្ចប់ការសិក្សា ដែលទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានីភ្នំពេញៈ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែធ្នូ ឆ្នាំ២០១៨ នេះ នៅសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនសិក្ខាកាម វគ្គបណ្តុះបណ្តាល វិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុ ជាងពីររយនាក់ ដែលបានប្រឡងជាប់ជាស្ថាពរនាពេលកន្លងមក ។ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុ នេះត្រូវបានសហការបណ្តុះបណ្តាលដោយ សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង សមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា ហៅកាត់ CVEA ។ ពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សានេះត្រូវបានប្រពឹត្តទៅក្រោមអធីបតីភាព លោក រស់ ភីរុណ អគ្គនាយករង នៃអក្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ តំណាង ឯកឧត្តម ម៉ី វ៉ាន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការចូលរួមពី បណ្ឌិត ជួន រតនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា, បណ្ឌិត គីម ហ៊ាង ប្រធានសមាគម CVEA អាណត្តិទី ៥ និង លោក ច្រឹក សុខនីម ប្រធានសមាគម CVEA ថ្មី និង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាគណៈគ្រប់គ្រងសាកលវិទ្យាល័យ, ថ្នាក់ដឹកនាំសមាគម CVEA និង តំណាងសិក្ខាកាមជាច្រើនរូបទៀត ។ គួររំលឹកផងដែរថា កម្មវិធីបណ្តុះបណ្តាលជំនាញ “វិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុ” និង “វិជ្ជាជីវៈវាយតម្លៃ” របស់សាកលវិទ្យាល័យនេះ ត្រូវបានទទួលកាឯកភាពពីអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច កាលពីដើមខែ កក្កដា ឆ្នាំ ២០១៨ កន្លងទៅថ្មីៗនេះ ។ លោក បណ្ឌិត ជួន រតនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឱ្យដឹងថា វគ្គបណ្តុះបណ្តាល “វិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុ” ដែលសាកលវិទ្យាល័យបាននិងកំពុងដំណើរការនេះ មានរយៈពេលបណ្តុះបណ្តាលសរុបចំនួន ៧៨ ម៉ោង មាន ៦ មុខវិជ្ជាដែលត្រូវរៀន ក្រៅពីនេះសិក្ខាកាមត្រូវចូលរួមទស្សនកិច្ចសិក្សាលើការដ្ឋានការងារជាក់ស្តែងមួយចំនួន ដូចជា សំណង់ផ្ទះល្វែង បុរី ខន់ដូ អាផាតមិន៍ ជាដើម, ដែលសហការរៀបចំដោយសាកលវិទ្យាល័យ និងសមាគម CVEA ថែមទៀតផង ។ មួយវិញទៀត ក្នុងន័យវាស់វែងពីគុណភាពនៃកម្មវិធីបណ្តុះបណ្តាល ពេលរៀនចប់សិក្ខាកាមត្រូវចូលរួមការប្រឡងបញ្ចប់ដែលរៀបចំដោយសាកលវិទ្យាល័យ និងមានការចូលរួមត្រួតពិនិត្យការប្រឡងដោយតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផងដែរ ។ លោក រស់ ភីរុណ ជាគណៈអធីបតីនៃអង្គពិធីបានលើកឡើងថា ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាពរបស់សង្គមជាតិមួយ គឺជៀសមិនផុតពីការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំតាមរយៈការបង្កើតនូវធនធានមនុស្សដែលមានចំណេះជំនាញពិតប្រាកដ ទាំងជំនាញរឹង និងជំនាញទន់ និយាយជារួម, និងនិយាយដោយឡែក វិស័យអចលនវត្ថុកម្ពុជា ជាវិស័យដែលឈរក្នុងលំដាប់ទី ៤ បច្ចុប្បបន្នបន្ទាប់ពីវិស័យវាយនភ័ណ្ឌុ, ពាណិជ្ជកម្ម និង ទេសចរណ៍ ដែលចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ។ ក្នុងន័យនេះ ដើម្បីកសាងនូវមូលដ្ឋានគ្រឹះរឹងមាំក្នុងការជម្រុញការអភិវឌ្ឍវិស័យមួយនេះឱ្យកាន់តែរីកចម្រើនថែមទៀត ការកសាងនិងអភិវឌ្ឍសមត្ថភាពធនធានមនុស្ស តម្រូវឱ្យតួអង្គដែលពាក់ព័ន្ធរួមមានបញ្ញត្តិករ ប្រតិបត្តករ និងស្ថាប័នសិក្សាធិការរួមសហការគ្នា, និង ដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញវិនិយោគទាំងក្នុងស្រុកនិងបរទេស ពិសេសក្នុងការប្រកួតប្រជែងជាមួយប្រទេសជិតខាងនិងប្រទេសក្នុងតំបន់ ។ ហេតុដូច្នេះហើយកាលពីពាក់កណ្តាលឆ្នាំ ២០១៨ កន្លងទៅនេះ ក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុបានអនុញ្ញាតឱ្យសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហការជាមួយសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា បើកវគ្គបណ្តុះបណ្តាលលើមុខជំនាញ “វិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុ” និង “វិជ្ជាជីវៈវាយតម្លៃ” ដែលការបណ្តុះបណ្តាលជំនាន់ទី ១ លើជំនាញ “វិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុ” បានចាប់ផ្តើមកាលពីខែ សីហា ឆ្នាំ ២០១៨ កន្លងទៅថ្មីៗនេះ ។ ទន្ទឹមនោះ គណៈអធិបតីក៏បានបង្ហាញពីការពេញចិត្តនិងការគាំទ្រពីសំណាក់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចំពោះកម្មវិធីបណ្តុះបណ្តាលខាងលើ តាមរយៈការមើលឃើញពីការគាំទ្រពីអ្នកប្រកបរបរពាក់ព័ន្ធនឹងវិស័យអចលនវត្ថុ និងសាធារណជនទូទៅដែលបានចាប់អារម្មណ៍និងចុះឈ្មោះសិក្សាលើជំនាញ “វិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុ” ក្នុងជំនាន់ទី ១, ជំនាន់ទី ២ និងជំនាន់បន្តបន្ទាប់ទៀត បន្ថែមពីនេះ លោកក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសិក្ខាកាមជ័យលាភីទាំងអស់ដែលបានឆ្លងកាត់ការប្រឡងនិងទទួលបានលទ្ធផលល្អប្រសើរ និង ត្រូវទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាដែលទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនាឱកាសនោះផងដែរ ។ ក្នុងពិធីនោះដែរ ក្នុងនាមថ្នាក់ដឹកនាំកំពូលរបស់សមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកឧកញ៉ា ចេង ខេង, លោកបណ្ឌិត គីម ហ៊ាង និង លោក ច្រឹក សុខនីម បានប្រកាសគាំទ្រពីការលើកឡើងរបស់គណៈអធិបតី ពីគុណតម្លៃនៃការបណ្តុះបណ្តាលនិងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យអចលនវត្ថុដើម្បីឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព, បន្ថែមពីនេះ ថ្នាក់ដឹកនាំទាំងបី ក៏បានប្រកាសពីការគាំទ្ររបស់សមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាលើកម្មវិធីបណ្តុះបបណ្តាលរបស់សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងបានអំពាវនាវឱ្យមានការចុះឈ្មោះចូលរៀនក្នុងវគ្គបណ្តុះបណ្តាលនេះ និងវគ្គបណ្តុះបណ្តាលពាក់ព័ន្ធបន្ថែមទៀតទាំងសមាជិកសមាគម និងមិនមែនសមាជិកសមាគម ដើម្បីឱ្យប្រតិបត្តករដែលបម្រើសេវាក្នុងវិស័យមួយនេះ មានចំណេះដឹងពិតប្រាកដប្រកបដោយវិជ្ជាជីវៈនិងក្រមសីលធម៌ខ្ពស់ ក្នុងការផ្តល់សេវាដល់ភាគីពាក់ព័ន្ធ ពិសេសវិនិយោគិនជាតិ និងអន្តរជាតិឱ្យកាន់តែមានទំនុកចិត្តក្នុងការវិនិយោគក្នុងប្រទេសកម្ពុជាយើងទាំងពេលបច្ចុប្បន្ននិងអនាគត ។ មួយវិញទៀត ថ្នាក់ដឹកនាំសមាគមក៏បានស្នើឱ្យសិក្ខាកាមដែលប្រឡងជាប់ដោយជោគជ័យនិងមានសិទ្ធិស្នើសុំវិញ្ញាបនបត្របញ្ជាក់វិជ្ជាជីវៈ និង អាជ្ញាប័ណ្ណពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការប្រកបអាជីពដោយស្របច្បាប់ទាំងនោះ ឱ្យដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ និង អាជ្ញាប័ណ្ណឱ្យបានទាន់ពេលវេលាដើម្បីប្រកបអាជីពដោយស្របច្បាប់ ។ បន្ថែមពីនេះ តាមរយៈលោកបណ្ឌិតសាកលវិទ្យាធិការបានឱ្យដឹងបន្ថែមថា ទោះបីថ្ងៃនេះជាថ្ងៃបើកវគ្គបណ្តុះបណ្តាលជំនាន់ទី ២ ក៏ពិតមែន តែយ៉ាងណាសាធារណៈជនទូទៅដែលមានបំណងចង់ចុះឈ្មោះសិក្សានៅតែអាចបន្តចុះឈ្មោះបាន ព្រោះវគ្គបណ្តុះបណ្តាលជំនាញ “វិជ្ជាជីវៈអចលនវត្ថុ” ជំនាន់ទី ៣ និង “វិជ្ជាជីវៈវាយតម្លៃ” ជំនាន់ទី ១ នឹងចាប់ផ្តើមក្នុងខែ មីនា ឆ្នាំ ២០១៩ ខាងមុខនេះហើយ ។ ព័ត៌មានបន្ថែមសូមទំនាក់ទំនងការិយាល័យផ្តល់ព័ត៌មាន ឬអាចទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ 087 803 168 ។

CVEA MEMBERS