កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ សមាគម CVEA បានរៀបចំកម្មវិធី Real Estate Business Support Program នៅអគ្គលេខាធិការដ្ឋាននៃសមាគម។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីជួយសម្របសម្រួល និងប្រឹក្សាយោបល់ជូនដល់ក្រុមហ៊ុនសមាជិកសមាគមផ្នែកពាណិជ្ជកម្មដូចជា៖ ១. ការរៀបចំធ្វើផែនការយុទ្ធសាស្រ្តសម្រាប់ក្រុមហ៊ុន ២. ការគ្រប់គ្រងភា្នក់ងារអចលនវត្ថុ ៣. ការរៀបចំធ្វើការងារប្រចាំថ្ងៃ ៤. និងការប្រឹក្សាយោបល់នានាដើម្បីជួយគាំទ្រដល់ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនសមាជិក ទាំងអស់ឲ្យកាន់តែប្រសើរឡើង ។
