កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ លោក ច្រឹក សុខនីម ប្រធានសមាគម CVEA អញ្ជើញចូលរួមជាភ្ងៀវកិត្តិយសក្នុងកម្មវិធីសន្និបាតបូកសរុបការងារប្រចាំឆ្នាំ របស់សមាគមអ្នកសាងសង់កម្ពុជា និងពិធីសម្ពោធបើកការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ លើកទី៨ ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
