Tuesday, 12th August 2025 (2 days ago)
ដំណឹងជ្រើសរើសបុគ្គលិក
សមាគមអ្នកវាយតម្លៃ និង ភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ត្រូវការជ្រើសរើស អ្នកហាត់ការផ្នែករដ្ឋ
បាលជាបន្ទាន់ ចំនួន២នាក់ (ស្រី១នាក់ និង ប្រុស ១នាក់) ។ បេក្ខជនទាំងពីរភេទអាចដាក់ CV តាមរយៈTelegram លេខ 855: 16 333 146 ឬ 15 792 954 ឬ ដាក់នៅការិយាល័យរបស់សមាគម។ តាមអាសយដ្ឋាន៖ ផ្ទះលេខ០៥ ជាន់ទី២ ផ្លូវលេខ ១៩២៨(វិថីឧកញ៉ាម៉ុងឬទ្ធី) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ថ្ងៃនិងម៉ោងធ្វើការចាប់ពីថ្ងៃចន្ទ-សុក្រ ម៉ោង 8:00-12:00 ថ្ងៃត្រង់និង 1:00-5:00 ល្ងាច។
តំណែង៖ អ្នកហាត់ការ
កន្លែងធ្វើការ៖ រាជធានីភ្នំពេញ
ប្រាក់ឧបត្ថម្ភ/ ប្រាក់ខែ៖ តាមលទ្ធផលនៃការធ្វើតេស និង ការសំភាសន៍
ភារៈកិច្ច និង ការទទួលខុសត្រូវ៖
. ជួយកិច្ចរដ្ឋបាលទូទៅ
· ជួយសម្របសម្រួលសមាជិក ពេលប្រជុំ សិក្ខាសាលា និង វគ្គបណ្តុះបណ្តាលផ្សេងៗ
· សរសេរលិខិតចេញ-ចូល និង ទទួលលិខិតចេញ-ចូល
· គ្រប់គ្រងសម្ភារៈ និងឧបករណ៍របស់សមាគម
· រៀបចំទុកដាក់ គ្រប់គ្រងឯកសាររបស់សមាគម និងឯកសារពាក់ព័ន្ធ
· ជួយរៀបចំកម្មវិធីប្រជុំ ធ្វើកំណត់ហេតុប្រជុំ/ព្រឹត្តិការណ៍ពាក់ព័ន្ធផ្សេងៗ
· ធ្វើកិច្ចការផ្សេងៗទៀត ដែលស្នើឡើងដោយថ្នាក់គ្រប់គ្រង
លក្ខណៈសម្បត្តិ៖
· មានអាយុចាប់ពី ២២ ឆ្នាំឡើង បានបញ្ចប់ការសិក្សាបរិញ្ញាបត្ររង ឬបរិញ្ញាបត្រ ឬនិស្សិតឆ្នាំទី៣-៤
ជំនាញផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ឬរដ្ឋបាសាធារណៈ ឬ ផ្នែកច្បាប់
· ចេះអាន និងសរសរភាសាខ្មែរបានល្អ
· ចេះជិះម៉ូតូ
· ចំណេះដឹង Computer word, Excel, Power point ខ្លះៗ មានអាទិភាពខ្ពស់
· មានការទទួលខុសត្រូវ ភាពស្មោះត្រង់ និងការតាំងចិត្តខ្ពស់ក្នុងការងារ
· ត្រូវចេះជិះម៉ូតូ និងចេញក្រៅការិយាល័យបាន
បញ្ជាក់៖ ចាប់ទទួលCV ពីថ្ងៃទី ០៩ ខែ សីហា រហូតដល់ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០២៥។
ដាក់ CV តាមរយៈ Telegram: 016333146 / 015792954
បញ្ជាក់៖ បេក្ខជនទាំងពីរភេទត្រូវភ្ជាប់នូវ ឯកសារលទ្ធផលប្រលងបាក់ឌុប និង លិខិតបញ្ជាក់ការសិក្សាថ្នាក់មហាវិទ្យាល័យ (ប្រសិនបើមាន)។
សេចក្តីជូនដំណឹងស្តីពី ការប្រកបអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ដោយគ្មានអាជ្ញាបណ្ណពីនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ
សេចក្តីជូនដំណឹងស្តីពី ការផ្អាកសកម្មភាពអាជីវកម្មអភិវឌ្ឍអគារសហកម្មសិទ្ធិ របស់ក្រុមហ៊ុន វ៉នដើរ ឌីវេឡុបម៉ិន មេសុង ឯ.ក (WONDER DEVELOPMENT MESONG CO., LTD.) សម្រាប់គម្រោងឈ្មោះ MESONG PHNOM PENH
កិច្ចប្រជុំពិភាក្សា អំពី មធ្យោបាយសម្រាប់ទំនាក់ទំនងជាមួយអតិថិនក្នុងការផ្តល់សេវាកម្មវាយតម្លៃអចលនវត្ថុ