The Technology/Digital Committee of the Association announces the opening of proposals for cooperation as a partner on the development and operation of the system.
Thursday, 22nd May 2025 (6 months ago)
ថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែឧសភា គ.ស. ២០២៥ នៅភោគជីយដ្ឋាន វ័នម័រទួលគោក
និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) កិច្ចប្រជុំពិភាក្សា អំពី មធ្យោបាយសម្រាប់ទំនាក់ទំនងជាមួយអតិថិនក្នុងការផ្តល់សេវាកម្មវាយតម្លៃអចលនវត្ថុ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ជូ វណ្ណៈ អគ្គនាយកនៃន.អ.ប.។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្ដម អគ្គនាយករង លោក ប្រធាននាយកដ្ឋាន គ្រប់គ្រងអាជ្ញាបណ្ណ និងកិច្ចការគតិយុត្ដ និងមន្រ្តីជំនាញនៃ ន.អ.ប និង លោក ឧកញ្ញ៉ា ស៊ន សៀប ប្រធានសមាគម, សមាជិកសមាគមអ្នកវាយ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងតំណាងក្រុមហ៊ុនប្រតិបត្តិករប្រកបសេវាកម្មវាយតម្លៃ។
ប្រភព៖ ន.អ.ប