The 5 principles of the Cultural Code and strengthening effectiveness
Saturday, 19th July 2025 (4 months ago)
ព្រឹកថ្ងៃសៅរ៍ ៩រោច ខែអាសឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២៥ សមាគមអ្នកវាយតម្លៃ និង ភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានបើកវគ្គបណ្តុះបណ្តាល ស្តីពី
“គោលការណ៍ណែនាំវាយតម្លៃអចលនវត្ថុ” នៅសណ្ឋាគារភ្នំពេញ ក្រោមអធិបតីភាព ឧកញ៉ា សន សៀប ប្រធានសមាគម CVEA ដែលមាន លោក សេង សុភ័ក្រ ជាគ្រូបង្គោល និង មានសិក្ខាកាម ចំនួន ៧៦ នាក់ ជាសមាជិករបស់សមាគម បុគ្គលិកមកពីក្រុមហ៊ុន ស្ថាប័ន ពាក់ព័ន្ធមួយចំនួនទៀត បានចូលរួមវគ្គបណ្តុះបណ្តាលនេះ។
ជាមួយគ្នានេះដែរ ឧកញ៉ា សន សៀប ក៏បានចែករំលែកអំពី អត្ថប្រយោជន៍ នៃការប្រើប្រាស់គោលការណ៍ណែនាំវាយតម្លៃអចលនវត្ថុ និង ស្តង់ដារការវាយតម្លៃអចនវត្ថុ ។ បន្ទាប់ពីបានបញ្ចប់វគ្គបណណ្តុះបណ្តាល គណៈអធិបតី បានចែកវិញ្ញាបនបត្រជូនសិក្ខាម និង បានប្រកាសបិទវគ្គបណ្តុះបណ្តាយ ដោយ ឧកញ៉ា ចេង ខេង ជាសមាជិកក្រុមប្រឹក្សាសមាគម CVEA។