សន្និបាតសមាគមអ្នកវាយតម្លៃអាស៊ាន (AVA) លើកទី២៨នៅទីក្រុង ដាណាំង (Da Nang) ប្រទេសវៀតណាម

ផ្សេងៗ

ថ្ងៃច័ន្ទ ទី5 ខែតុលា ឆ្នាំ2026 (មួយថ្ងៃមុន)

សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា(CVEA)  បានចូលរួមសន្និបាតសមាគមអ្នកវាយតម្លៃអាស៊ាន (AVA) លើកទី២៨ នៅទីក្រុង ដាណាំង (Da Nang) ប្រទេសវៀតណាម។

ក្រោមប្រធានបទ “Integrating Digital Transformation and Sustainable Valuation” សន្និបាតបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០ កញ្ញា – ២ តុលា ២០២៦ ដោយមានការចូលរួមពីប្រទេសសមាជិកអាស៊ានចំនួន ៨ ក្នុងនោះរួមមាន ប្រទេសកម្ពុជា វៀតណាម ម៉ាឡេស៊ី សិង្ហបុរី ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន និងប្រទេសព្រុយណេ។  

គណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឧកញ៉ាសន សៀប ប្រធាន CVEA និងជាប្រធានគណៈប្រតិភូ ដែលមានគណៈប្រតិភូចំនួនសរុប ៨ រូប មកពីសមាគម CVEA ចំនួន៦រូប និង មន្ត្រីមកពី ន.អ.បចំនួន ២ រូប។

📌 អត្ថប្រយោជន៍ពីការចូលរួម

ទទួលបានផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងទស្សនៈអំពីទិសដៅអនាគតនៃវិជ្ជាជីវៈវាយតម្លៃ និង ចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖

🤖 ការផ្លាស់ប្តូរឌីជីថល និងការប្រើប្រាស់ AI & Automated Valuation Models (AVM)

📊ការប្រើប្រាស់ Data, Technology និង Analysis ក្នុងការវាយតម្លៃ

🌱ការអភិវឌ្ឍ Sustainable Valuation ស្របតាមនិន្នាការអន្តរជាតិ

🌏ពង្រឹងកិច្ចសហប្រតិបត្តិការ និងបណ្តាញវិជ្ជាជីវៈក្នុងតំបន់អាស៊ាន

• Cambodia Country Report ត្រូវបានធ្វើបទបង្ហាញដោយ លោក ខាត់ សុវណ្ណ ដោយផ្តោតលើការចែករំលែកអំពីស្ថានភាព បច្ចុប្បន្នភាព និងការអភិវឌ្ឍនៃវិស័យវាយតម្លៃនៅកម្ពុជា ព្រមទាំងទិសដៅនៃការរីកចម្រើនរបស់វិស័យនេះនាពេលអនាគត។

🎯 CVEA នឹងបន្តនាំយកចំណេះដឹង និង Best Practices ពីតំបន់ និងអន្តរជាតិ មកចែករំលែក និងអនុវត្តនៅកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍវិស័យវាយតម្លៃឱ្យកាន់តែមាន វិជ្ជាជីវៈ ទំនើប ប្រើប្រាស់បច្ចេកវិទ្យា មានចីរភាព និងស្របតាមស្តង់ដារអន្តរជាតិ។

Share

ចំនួនអ្នកទស្សនា

Flag Counter

អត្ថបទទាក់ទង