វគ្គសិក្សាពិសេស៖ សម្រាប់ម្ចាស់ក្រុមហ៊ុន ថ្នាក់គ្រប់គ្រង អ្នកវាយតម្លៃអចលនវត្ថុ និងស្ថាប័ន/ក្រុមហ៊ុន ព្រមទាំងម្ចាស់អាជីវកម្មផ្សេងៗ ដែលទាក់ទងនឹងវាយតម្លៃអចលនវត្ថុ
ថ្ងៃព្រហស្បតិ៍ ទី16 ខែតុលា ឆ្នាំ2025 (3 សប្ដាហ៍មុន)
នៅថ្ងៃទី 16 ខែតុលា ឆ្នាំ 2026 សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានរៀបចំវគ្គបណ្តុះបណ្តាលដោយជោគជ័យលើការវាយតម្លៃរុក្ខជាតិ បរិក្ខារ និងហេដ្ឋារចនាសម្ព័ន្ធ (PEI) នៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ។
វគ្គនេះបង្រៀនដោយ លោក Milton Tan និង មានសុន្ទរកថាបើកដោយ ឧកញ៉ា សន សៀប ប្រធានសមាគម CVEA ព្រមទាំងមានការ ចែករំលែកបទពិសោធន៍ របស់ លោក កែវ ភារម្យ អ្នកសម្របសម្រួលនៃគណៈកម្មការ ផ្នែកអប់រំ និងបណ្តុះបណ្តាលនៃCVEA ។ វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីបុគ្គលិកក្រុមហ៊ុនសមាជិកវាយតម្លៃ ក្រុមហ៊ុនសមាជិកភ្នាក់ងាររបស់ CVEA និង បុគ្គលិក គ្រឹះស្ថានធនាគារ ក្នុងគោលបំណងពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងការយល់ដឹងបច្ចេកទេសក្នុងវិស័យវាយតម្លៃ Plant, Equipment and Infrastructure Valuation (PEI) ។