វគ្គបណ្តុះបណ្តាលស្ដីពី

វគ្គផ្សេងៗ

ថ្ងៃច័ន្ទ ទី24 ខែវិច្ឆិកា ឆ្នាំ2025 (3 ថ្ងៃមុន)

នាព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៥

សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានបើកវគ្គបណ្តុះបណ្តាលស្តីពី «ការវាយតម្លៃអចលនទ្រព្យសម្រាប់ភ្នាក់ងារ និងអ្នកវិនិយោគ» ក្នុងគោលបំណងផ្តល់ចំណេះដឹងដល់បុគ្គលិកភ្នាក់ងារអចលនវត្ថុ នៃក្រុមហ៊ុនសមាជិកសមាគម CVEA និងបុគ្គលិកក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុដែលមិនមែនជាសមាជិករបស់ CVEA ព្រមទាំងបុគ្គលិកមកពីបណ្តាស្ថាប័នដៃគូពាក់ព័ន្ធមួយចំនួនទៀត។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងផ្តល់ចំណេះដឹងអំពីគោលការណ៍នៃការវាយតម្លៃអចលនទ្រព្យ ដែលនឹងជួយបង្កើនជំនាញវិជ្ជាជីវៈ និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការបិទការលក់ឱ្យបានលឿន និងមានប្រសិទ្ធភាព។

Share

អត្ថបទទាក់ទង